ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០នេះ នាវាទេសចរណ៍ NORWEGIAN JADE សញ្ជាតិ BAHAMAS មានបណ្តោយ ២៩៤ ម៉ែត្រ និងទទឹង ៣២ម៉ែត្រ ជំរៅទឹក ៨ម៉ែត្រ នាំអ្នកដំណើរចំនួន ២៣៥១ នាក់នាវិក ចំនួន ១០៣៣នាក់ បានចូលចតនៅកំពង់ផែ ស្វយ័តក្រុងព្រះសីហនុ ដើម្បីធ្វើទស្សនកិច្ចមួយថ្ងៃ នៅព្រះសីហនុ មុននឹងចាកចេញទៅវិញនៅម៉ោង ១៨:៣០នាទីល្ងាច ។