កូរ៉េ: តារាចម្រៀងរូបសង្ហារ Kai សមាជិកក្រុម EXO បានក្លាយតារាកូរ៉េដំបូងគេ ដែលបានបង្ហាញមុខជាម៉ូដែល ក្នុងស្ពតពាណិជ្ចកម្ម របស់ប្រេនម៉ាកល្បីលើលោក Gucci ។
ក្រៅពីមានឈ្មោះជាតារាម៉ូដែល តំណាងប្រេនម៉ាក Gucci នៅកូរ៉េខាងត្បូង Kai ក៏បានលេចមុខក្នុងវីដេអូស្ពតពាណិជ្ចកម្ម ជាសាកលរបស់ប្រេនម៉ាកល្បីមួយនេះ ជាមួយតារាម៉ូដែលល្បី លើលោកជាច្រើន ផងដែរ ហើយក្នុងវីដេអូ បង្ហាញម៉ូដវ៉ែនតាថ្មីស្រឡាងរបស់ Gucci នេះ Kai ពិតជាសង្ហារអស់ទាស់តែម្តង ហើយមើលទៅគេហាក់ ជឿជាក់ខ្លាំងណាស់ ។
ក្រោយចេញស្ពតផ្សព្វផ្សាយថ្មីនេះ Gucci ក៏បានបង្ហោះរូបថត ជាច្រើនសន្លឹកផងដែរ ក្នុងបណ្តាញសង្គម Instagram របស់ខ្លួន ហើយជាមួយម៉ូដវ៉ែនតាថ្មី S/S 2020 Kai កាន់តែសង្ហារមិនចាញ់តារាប្រុស នៅលោកខាងលិចនោះទេ ៕
ទស្សនារូបភាពជាមួយ Lookingtoday ទាំងអស់គ្នា!
ដោយ: ទូច សុខលីដា