កម្សាន្ត

តួឯកក្នុងរឿង Black Panther ទទួលមរណភាព បន្ទាប់ពីតស៊ូជាមួយ ជំងឺមហារីកពោះវៀនធំអស់ ៤ឆ្នាំ

បរទេស៖ យោងតាមសេចក្តីថ្លែងការណ៍ ជាផ្លូវការមួយគឺថា លោក Chadwick Boseman ដែលជាតារាសម្តែងឈានមុខគេ ក្នុងខ្សែភាពយន្តរឿង Black Panther ត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថា មានជំងឺមហារីកពោះវៀនធំ ដំណាក់កាលទី ៣ ក្នុងឆ្នាំ ២០១៦ ។ Chadwick Boseman តួឯកក្នុងរឿង “Black Panther” របស់ Marvel បានទទួលមរណភាពបន្ទាប់ពី បានប្រយុទ្ធអស់រយៈពេល ៤ឆ្នាំ ជាមួយនឹងជំងឺមហារីកនេះ ដែលបានឈាន ដល់ដំណាក់កាលទី៤ ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា សេចក្តីថ្លែងការណ៍ផ្លូវការ ដែលត្រូវបានចេញផ្សាយ នៅក្នុងគណនីធ្វីតធ័រ របស់គាត់បានសរសេរថា “អ្នកប្រយុទ្ធពិត Chadwick បានព្យាយាមតស៊ូឆ្លងកាត់វាទាំងអស់ ហើយបាននាំអ្នកនូវខ្សែភាពយន្ត ជាច្រើនដែលអ្នកបានស្រឡាញ់ ចូលចិត្តយ៉ាងខ្លាំង”។

សេចក្តីថ្លែងការណ៍នេះ បានបន្តសរសើរតួសម្ដែងរឿង“ Black Panther” របស់ Marvel ដែលជាកន្លែងដែលលោក Boseman បង្ហាញពីស្តេចវីរៈបុរស T’Challa ថាជា“ កិត្តិយសនៃអាជីពរបស់គាត់” ។

សេចក្តីថ្លែងការណ៍បានសរសេរទៀតថា “គាត់បានស្លាប់នៅក្នុងផ្ទះរបស់គាត់ ដែលមានប្រពន្ធ និងក្រុមគ្រួសារនៅក្បែរគាត់” ៕

ប្រែសម្រួលៈ ណៃ តុលា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top