កម្សាន្ត

Bliss ភ្ជាប់និស្ស័យ អ្នកទិញ ជាមួយអ្នកលក់ ឲ្យក្លាយជាមិត្ត ១០០ឆ្នាំនឹងគ្នា

ពិតជានិស្ស័យ ដែលអតិថិជនម្នាក់ តែងតែប្រើប្រាស់ផលិតផល Bliss ជាប្រចាំ មិនត្រឹមតែធ្វើឲ្យមុខ បាត់មុន ស្នាក់ស្នាម និងធ្វើឲ្យមុខភ្លឺរលោងហើយនោះ ថែមទាំងទទួលបាន ការផ្តល់ជូនកាដូយ៉ាងពិសេស ដែលមិនធ្លាប់មាន ពីតំណាងចែកចាយ Bliss ផ្សារតូច ជាមួយប្រម៉ូសិន ថែមជូនបេះដូង រហូតអ្នកទាំងពីរឈានដល់ ការភ្ជាប់ពាក្យ ធ្វើជាមិត្ត១០០ឆ្នាំ ជាមួយគ្នាថែមទៀតផង ។

រឿងរ៉ាវ អតិថិជនទិញផលិតផល ទិញបានបេះដូងអ្នកលក់បែបនេះ ក៏ធ្លាប់បានកើតឡើងហើយដែរ ប៉ុន្តែក្នុងករណី តំណាងចែកចាយ Bliss ផ្សារតូចម្នាក់នេះ បានធ្វើអោយ មហាជនជាច្រើនចាប់អារម្មណ៍ ទៅលើសំណេរដ៏ខ្លី “បងអ្នកទិញ អូនជាអ្នកលក់” ដែលភ្ជាប់មកជាមួយរូបភាព ផ្តើមចេញពី ការឆាតទិញ ផលិតផល Bliss យកទៅប្រើប្រាស់ ទិញរហូត រហូតទាល់តែបានអ្នកលក់ មកធ្វើជាគូអនាគតតែម្តង ។

សំណេររបស់តំណាងចែកចាយ Bliss ដែលមានគណនីហ្វេសប៊ុកឈ្មោះ Dy Nisa បានបង្ហោះសារថា “ធុញនឹងធ្វើសង្សា ពេលណារៀបការដូចគេ បងអ្នកទិញ អូនជាអ្នកលក់” ជាមួយសកម្មភាព នៃការឆ្លងឆ្លើយគ្នា របស់អ្នកទាំងពីរ ពោលអតិថិជនរបស់ខ្លួន ដែលមានឈ្មោះ អាហ៊ា ផារី បានធ្វើឲ្យបណ្តាអ្នកលេង បណ្តាញសង្គមហ្វេសប៊ុក ផ្ទុះការចាប់អារម្មណ៍ និងនាំគ្នាបន្តចែកចាយ និងចូលមក ខមិន ជូនពរអ្នកទាំងពីរ ព្រោងព្រៀតតែម្តង ។

ក្នុងចំណោមអ្នកខមិនជាច្រើន មានអ្នកខ្លះ បានលើកឡើងថា Bliss ភ្ជាប់និស្ស័យ ហើយមានអ្នកខ្លះ លើកឡើងថា “ក្លាយជាតំណាងចែកចាយ លក់ផលិតផល Bliss មិនត្រឹមតែទទួលបាន ប្រាក់ចំណូលខ្ពស់ ថែមទាំងរកឃើញស្នេហ៍ស្មោះទៀត” និងមានមតិខ្លះទៀតថា “Bliss ប្រើហើយ ជួយបានទាំងសម្រស់ស្រស់ស្អាត និងរកបានស្នេហ៍ពិត” ៕

To Top