ភ្នំពេញ ៖ តារាសម្តែងរូបសង្ហារដែលកំពុងលេចធ្លោ ខ្លាំងក្នុងវិស័យ ភាពយន្តខ្មែរលោក Prince បានប្រកាសប្រាប់អ្នកគាំទ្រ ក្នុងបណ្តាញហ្វេសប៊ុក ថាលោកបានឆ្លងជម្ងឺCOVID-19 ។

បើតាមគណនីហ្វេសប៊ុកផ្ទាល់ខ្លួនដែលបានបង្ហោះនៅយប់រំលងអាធ្រាតចូលថ្ងៃទី៣ ខែកក្កដាឆ្នាំ២០២១ នេះតារាសម្តែងរូបសង្ហារ Prince បានបង្ហោះរូបថត៤ សន្លឹកជាមួយរថយន្តសាម៊ុយព្រមទាំងសរសេរថា “ ថែរក្សាសុខភាពផងណា ទាំងអស់ គ្នាCOVID-19 ជាប់សៀវភៅមកជាមួយ២ក្បាល ទុកអានលេងៗ “ ហើយលោកបានសរសេរបន្ថែមជាភាសាអង់គ្លេសថា បញ្ជាក់ “ ខ្ញុំបានចាក់វ៉ាក់សាំង២ ដងរួចហើយ” ។

ក្រោយបានឃើញសារមួយនេះអ្នកគាំទ្រជាច្រើនបានសម្តែងអារម្មណ៍ភ័យព្រួយ និងផ្ញើរពាក្យជូនពរអោយPrince ឆាប់ជាសះស្បើយបានត្រឡប់មកផ្ទះវិញ ។

Prince ចាប់ផ្តើមលេចធ្លោខ្លាំងក្នុងវិស័យភាពយន្តខ្មែរ ក្រោយសម្តែងក្នុងភាពយន្តជីវិតរឿង មនុស្ស Zero រឿងព្រាននារីកែខ្លួន និងភាពយន្តដែលល្បីកាន់តែខ្លាំងគឺរឿង “ អ្នកឈ្នះ” ធ្វើអោយមហាជនលង់ស្រលាញ់រហូតអ្នកខ្លះនិយាយថា “ចេះញៀនមើលរឿងខ្មែរដោយសាការសម្តែងរបស់ Prince “ ហើយអ្នកដែល បានទស្សនា សុទ្ធតែសរសើរ ពីសមត្ថភាពរបស់តារារូបនេះ ៕



