«តើអាចមានអ្វីកើតឡើង ប្រសិនបើ» គឺជាឃ្លាបង្ហាញពីស្ថានភាពសម្មតិកម្មមួយ។ មានពេលខ្លះ ឃ្លានេះភ្ជាប់មកជាមួយការស្រមើស្រមៃតាមលក្ខខណ្ឌ ឬអាចបង្ហាញពីការសោកស្តាយចំពោះការសម្រេចចិត្តខុសលើអ្វីមួយ។
យើងធ្វើការសម្រេចចិត្តជារៀងរាល់ថ្ងៃ ពីការសម្រេចចិត្តលើអាហារពេលព្រឹក រហូតដល់ការសម្រេចចិត្តលើអាជីពមួយ។ ការសម្រេចចិត្តខ្លះនាំឱ្យមានលទ្ធផលវិជ្ជមាន ហើយខ្លះទៀតអាចនាំឱ្យមានការខកចិត្ត។ ទោះលទ្ធផលយ៉ាងណាក៏ដោយ ក៏ការសម្រេចចិត្តខ្លះអាចជាចំណុចរបត់មួយនៃជីវិតរបស់យើងទាំងមូលផងដែរ។
ចំពោះខ្ញុំ ខ្ញុំអាចគិតទៅលើសេណារីយ៉ូរាប់ពាន់ថា “តើអាចមានអ្វីកើតឡើង ប្រសិនបើ…”។ ប៉ុន្តែ សេណារីយ៉ូដែលផ្លាស់ប្តូរជីវិតសម្រាប់ខ្ញុំគឺ៖ ប្រសិនបើខ្ញុំមិនត្រលប់មកពីប្រទេសអូស្រ្តាលី ដើម្បីកសាងជីវិតរបស់ខ្ញុំនៅកម្ពុជានៅពេលនោះ តើអាចមានអ្វីកើតឡើង?
ដូចលោក Steve Jobs ធ្លាប់បានលើកឡើងអំពី «ការយល់ពីជីវិតខ្លួនឯង» ដែលមានខ្លឹមសារដ៏ល្អថា «អ្នកមិនអាចយល់ពីខ្លួន និងជីវិតអ្នកបានទេ នៅពេលអ្នករវល់គិតតែពីរឿងទៅអនាគត។ អ្នកត្រូវមើលលើសកម្មភាពដែលអ្នកបានធ្វើពីអតីតកាល”។ ខ្ញុំជឿជាក់ថាការសម្រេចចិត្តទាំងអស់នាំយើងទៅកន្លែងណាមួយ ដោយលទ្ធផលដែលអាចទទួលបានតម្រូវឱ្យយើងយល់ពីវាជាមួយសកម្មភាពផ្សេងៗ ដើម្បីទទួលបានផលវិជ្ជមាននៅក្នុងជីវិតរបស់យើង។
របត់គំនិតនិងផ្នត់គំនិតនៅក្នុងចិត្តរបស់យើងគឺជាឧបករណ៍ដ៏មានឥទ្ធិពលបំផុត។ ការសម្រេចចិត្តពីអតីតកាលរបស់យើងនាំយើងមកដល់ទីនេះ ហើយវាក្លាយជារឿងដែលយើងអាចនិយាយប្រាប់អ្នកដទៃ។ គ្មានការសម្រេចចិត្តមួយណាដែលចាត់ទុកថាជាការសម្រេចចិត្តខុសនោះទេ។ សកម្មភាព ការយកចិត្តទុកដាក់ និងការប្តេជ្ញាចិត្តរបស់អ្នកគឺជាកត្តាកំណត់លទ្ធផល។
សូមបន្តធ្វើអ្វីដែលអ្នកពេញចិត្ត ជឿជាក់លើរាល់ការសម្រេចចិត្តរបស់អ្នកថាអាចនឹងត្រួសត្រាយផ្លូវអ្នកទៅកាន់អនាគតមួយដែលល្អប្រសើរ វិជ្ជមាន និងស្រស់ស្អាតជាងមុន ទោះបីជាមានភាពលំបាកខ្លះនាពេលបច្ចុប្បន្នក៏ដោយ។ សូមធ្វើជាម្ចាស់នៃការសម្រេចចិត្តទាំងអស់របស់អ្នក បន្តធ្វើអ្វីដែលអ្នកកំពុងធ្វើឱ្យបានល្អ ហើយមានមោទនភាពចំពោះការសម្រេចចិត្តរបស់អ្នក ដោយមិនសង្ស័យខ្លួនឯងលើសំណួរថា «តើអាចមានអ្វីកើតឡើង ប្រសិនបើ» ។
All of us used to have that moment of “what if” thinking.
“What-if” is the phrase to a hypothetical situation. To some extent, this phrase comes with some conditional imagination, or possibly, demonstrates regret in wrong decision-making.
We make decisions on a daily basis; from deciding on breakfast to a career choice. Some decisions lead to positive outcomes and some may lead to disappointment. Whatever the outcome is, some decisions could be a turning point.
To me, I can reflect on a thousand of “what-if” scenarios. But the most life-changing scenario for me is: What if I didn’t come back from Australia to re-build my life in Cambodia back then?
Like Steve Jobs once mentioned about “connecting the dots” that preciously stated that “You can’t connect the dots looking forward, you can only connect them looking backwards”, I believe that all decisions lead us somewhere – it’s left to us to connect the outcomes to derive a positive impact out of them in our lives.
Our way of thinking and the school of thought in our mind is a powerful tool. Our past decision brings us here and it’s uniquely becoming a story to tell. No decision is a wrong decision; your follow-up action and intention determines the outcome.
Keep doing what you are passionate about; Believing in every single one of your decisions that it will pave your way to a better, more positive, more beautiful future, even if it is not all pretty yet. Own all of them, do your thing and be proud of your decisions without doubting yourself on “what-if”.
(ហ្វេសប៊ុកផេក Kith Meng)