ភ្នំពេញ៖ ក្រោយពេលតារាសម្ដែង និងជាពិធីការិនី សុខ សោម៉ាវត្តី ចែកផ្លូវជាមួយសង្សារក្មេងលោក លី វ៉េហេទ រយៈពេលជាងកន្លះឆ្នាំមកនេះ ឥឡូវនាងហាក់ទុកចិត្តទៅលើបុរសម្នាក់ទៀតលើសពីភាពស្និតស្នាលធម្មតាដូចជាពួកគេកៀកកើយគ្នានៅលើឆ្នេខ្សាច់ជាមួយឈុតស៊ិចស៊ីយ៉ាងរ៉ូមែនទិកតែម្ដង ទើបធ្វើឱ្យអ្នកមេម៉ាយសាច់ខ្ចីរូបនេះ មានកំដៅបេះដូងសារជាថ្មីឡើងវិញ។

ជាមួយគ្នានេះដែរ កាលពីពេលថ្មីៗនេះ ទស្សនិកជន អ្នកគាំទ្រ បានចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីបានឃើញបុរសខ្មែរកាត់ចិនម្នាក់ដែលគេស្គាល់ថាជាម្ចាស់ក្រុមហ៊ុនសម្រាប់ថតគម្រោងអាពាហ៍ ពិពាហ៍ាបែបស៊ីវីល័យនោះ បានបង្ហាញថា សុខ សោម៉ាវត្តី ជាគូស្នេហ៍របស់លោកនៅលើ Story ហ្វេសប៊ុក ដោយបុរសនោះបង្ហោះរូបកៀកកើយជាមួយវត្តី និងសរសរថា «With my love Sok Somavotey Love U bestie»។ នៅលើហ្វេសបុករបស់បុរសនោះក៍មានរូបលោកស្និតស្នាលជាមួយវត្តី ដូចជាគូស្នេហ៍ផងដែរ ទើបគ្រាន់តែរូបភាពនោះត្រូវបានបញ្ចេញភ្លាមមានអ្នកចាប់អារម្មណ៍ដោយខ្លះថាពួកគេសមគ្នា និងខ្លះទៀតក៏បានអបអរសាទរដល់ពួកគេផងដែរ ។

យ៉ាងណាក៏ដោយ សម្រាប់អ្នកមេម៉ាយសាច់ខ្ចី សុខ សោម៉ាវត្តី ពុំដែលបានបង្ហាញដោយខ្លួនឯងឡើយ អំពីសកម្មភាពស្និទ្ធរបស់នាង ជាមួយបុរសរូបនោះ តាមរយៈបណ្ដាញសង្គម ។ ហើយក៏មិនទាន់ដឹងច្បាស់មួយរយភាគរយដែរថា គេទាំងពីរនាក់មានទំនាក់ទំនងបែបណាជាមួយគ្នា ឬអាចគ្រាន់តែជាការលេងសើចរបៀបមិត្តស្និទ្ធស្នាលតែប៉ុណ្ណោះ ។

សូមបញ្ជាក់ថា អ្នក មេម៉ាយ ចាយ សម្ផស្សអ្នកនាង សុខ សោម៉ាវត្តី និង កីឡាករបាល់ទាត់ លី វ៉ាហេដ បានធ្វើឱ្យមហាជនមើលឃើញថា ចាប់ផ្ដើមស្រឡាញ់គ្នា កាលពីអំឡុងឆ្នាំ២០១៩- ២០២០ តាមរយៈការ ឧស្សាហ៍ផុសរូបភាពបណ្តើរគ្នា ស្និទ្ធស្នាលមិនឃ្លាតគ្នាទាំងនៅក្នុង និង ក្រៅប្រទេស ហើយថែមទាំង ទាក់ទាញ ចំណាប់អារម្មណ៍មហាជនខ្លាំងតែម្តង ក្រោយពីពួកគេទាំង ២ បាន ឱកាស សម្តែង កុនជាមួយ គ្នា រឿង «ខូចចិត្ត អាជីព» ឱ្យ ផលិតកម្មរ៉ុក ។
សុខ សោម៉ាវត្តី បានរៀបការជាមួយលោក ទូច ដាណារ៉ា ហៅពេជ្រ បច្ចុប្បន្នមានតំណែងជាស្នងការរងខេត្តរតនគិរី កាលពីឆ្នាំ២០១២ និងបានចែកផ្លូវគ្នាឆ្នាំ២០១៤ ដោយបន្សល់ចំណងដៃកូនស្រីម្នាក់ឈ្មោះចាស្មីន អាយុជិត១០ឆ្នាំ ៕ ដោយ៖ ម៉ានី



