ភ្នំពេញ ៖ លោក ឯម រាម ដែលបានធ្វើឲ្យទស្សនិកជនភ្ញាក់ផ្អើលម្តងទៀត រឿងសរសេរសារក្នុងហ្វេសប៊ុកខ្លួនធ្វើឲ្យប៉ះពាល់ដល់ការបត់រូបជាបេះដូងជាង១លានក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តក្នុងខួប១០ឆ្នាំនោះ នាព្រឹកថ្ងៃនេះ លោកបានបញ្ចេញសារធ្វើការសូមអភ័យទោសពីប្រជាពលរដ្ឋខ្មែរហើយ ។
ន័យសារសរសេរសូមទោសនោះគឺ “សូមអភ័យទោសពីបងប្អូនន័យដែលខ្ញុំបានសរសេរ Caption (ចំណងជើង) ខុសអត្តន័យរបស់១លានបេះដូងកាត់បត់ កាលម្សិលមិញ ហើយខ្ញុំក៏បានកែសម្រួលរួច Caption ឡើងវិញហើយ ។ ដូចនេះហើយសូមខន្តី និងអភ័យផង ដោយខ្ញុំមិនបានពិចារណា ហើយពីពេលនេះទៅ សន្យាថានឹងធ្វើសិល្បៈរបស់ខ្ញុំ នឹងមិនប៉ះពាល់ដល់សង្គមឡើយ” ។
សូមបញ្ជក់ថា កាលពីថ្ងៃ១០ មេសា ឯម រៀម បានសរសេរថា «១លានបេះដូង ក្លែងក្លាយ បើជាថវិការដ្ឋ សូមចូលរួមសោកស្តាយ តែបើទឹកចិត្តរបស់បងប្អូន មិនគួរណាធ្វើនៅទីនេះទេ»។
ការលើកឡើងរបស់បុគ្គលឯមរាមនេះ ក្រោយពីបេះដូងក្រដាសរាប់សិបម៉ឺន ដែលបត់ដោយដៃពលរដ្ឋកម្ពុជា គ្រប់ស្រទាប់វណ្ណៈ កំពុងបានរៀបចំជាលក្ខណៈសួនដ៏ស្រស់ស្អាត ក្នុងបរិវេណប្រាសាទអង្គរវត្ត អបអរសាទរខួប១០ឆ្នាំនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ដើម្បីបំបែកកំណត់ត្រាពិភពលោក ដែលត្រូវរាប់នៅថ្ងៃ១០ មេសា និងបញ្ចប់នៅថ្ងៃ១១ មេសា នេះ៕





