ភ្នំពេញ៖ ភ្ញៀវទេសចរ ទៅលេងកម្សាន្តនៅក្នុងខេត្តព្រះសីហនុ រយៈពេល៣ថ្ងៃ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ គឺចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃ១៥ ខែតុលា ឆ្នាំ២០២៣ មានចំនួន១៦១.៤១៥នាក់ ក្នុងនោះ ភ្ញៀវជាតិ១៥៧.០៤៦នាក់ និងភ្ញៀវអន្តរជាតិសរុប៤.៣៦៩នាក់។ នេះបើយោងតាមរដ្ឋបាលខេត្តព្រះសីហនុ៕



 
													
																							
 
																								
												
												
												 
						 
					 
						 
					 
						 
					 
								 
																						 
								 
																						 
								 
																						 
								 
																						 
								 
																						 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									