កម្សាន្ត

តារាស្រីជួលមុខថៃ Jazzy ធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើល ក្រោយបង្ហាញវត្តមាន ចូលរួមអបអរខួប៦ឆ្នាំ វត្តមាន​​កាហ្វេសុខភាព Truslen នៅកម្ពុជា

ភ្នំពេញ៖ តារាស្រីជួលមុខរបស់ប្រទេសថៃ កញ្ញា Jazzy ដែលជារាជនីសម្រស់ តារាបង្ហាញម៉ូដ ជាតួរសម្តែង និងជាអ្នកចម្រៀងល្បីឈ្មោះមួយរូប បានធ្វើឱ្យមានការភ្ញាក់ផ្អើល ដល់អ្នកគាំទ្រកម្ពុជា ក្រោយពីតារាស្រីរូបនេះ បានបង្ហាញវត្តមាន ចូលរួមអបអរសាទរខួប៦ឆ្នាំ របស់ផលិតផលកាហ្វេសុខភាព Brand M.S និង Brand Truslen ដែលរៀបចំឡើងដោយក្រុមហ៊ុន ម៉េង រស្មី ខសមេធីក ខូអិលធីឌី កាលពីរាត្រីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ ។

នៅក្នុងឱកាសចូលរួមបែប Gala Dinner នារាត្រីនោះ តារាស្រីរូបនេះ បានឱ្យដឹងថា កញ្ញាបានមកដល់ទឹកដីកម្ពុជា ជាលើកដំបូងរបស់ខ្លួនសម្រាប់ពេលនេះ ហើយពិតជាមានអារម្មណ៍រំភើបរីករាយ នៅពេលបានចូលក្នុងកម្មវិធីដ៏ធំមួយនេះ ជាពិសេសគឺបានជួបជាមួយអ្នកគាំទ្រកម្ពុជា ដែលស្រលាញ់ពេញចិត្តខ្លួន ។ កញ្ញា Jazzy សង្ឃឹមថាជឿជាក់ថា នឹងមានកិច្ចសហការជាមួយ Brand Truslen ជាបន្តបន្ទាប់ ដោយសារក្នុងនាមអ្នកដែលប្រើប្រាស់ផលិតផល Truslen មួយរូប ដែលយល់ដឹង និងមើលឃើញពីអត្ថប្រយោជន៍ នៃផលិតផលថែរក្សាសុខភាពមួយនេះ ហើយជឿជាក់ថា នឹងអាចមានជាព្រឹត្តិការណ៍ធំជាងនេះ សម្រាប់ការវិលត្រឡប់មកកម្ពុជានាឆ្នាំក្រោយៗ ។

យ៉ាងណាមិញ លោកស្រី​អគ្គនាយិកា​ ឡុង​ ម៉េង​ហៀង និងលោក​អគ្គនាយក​ ប៊ិន​ រស្មី​ ក្នុងនាមជាថ្នាក់ដឹកនាំ នៃក្រុមហ៊ុន ម៉េង រស្មី ខសមេធីក ខូអិលធីឌី បានសម្តែងសេចក្ដីរីករាយ រំភើប ដែលបានរៀបចំកម្មវីធីនេះឡើង ក្រោមសមិទ្ធផលរីកចម្រើន​ របស់ក្រុមហ៊ុន ម៉េង រស្មី ខសមេធីក ខូអិលធីឌី ខណៈដែលអ្នកទាំងពីរ អះអាងថា យប់នេះ មិនគ្រាន់តែជាការអបអរសាទរ​ នៃសមិទ្ធផលអតីតកាល របស់ក្រុមហ៊ុនប៉ុណ្ណោះទេ ប៉ុន្តែក៏ជាពេលមួយ ដើម្បីត្រៀមខ្លួន នឹងបង្កើតសមិទ្ធផលថ្មីៗ ជាច្រើនទៀត ទៅថ្ងៃអនាគតដូចគ្នាផងដែរ។

លោកស្រី​អគ្គនាយិកា​ ឡុង​ ម៉េង​ហៀង​ CEO នៃក្រុមហ៊ុន ម៉េង រស្មី ខសមេធីក ខូអិលធីឌី បានគូសបញ្ជាក់ដែរថា កន្លងមកនេះ ក្រុមហ៊ុនបាន អភិវឌ្ឍន៍ និងរីកចម្រើន ក្នុងការនាំចូលផលិតផលដ៏ល្អឯក ពីដៃគូសហការនៅប្រទេសថៃ ធ្វើអោយអតិថិជន ក៏ដូចជាអ្នកប្រើប្រាស់ទាំងអស់មាន ទំនុបចិត្ត ជឿរជាក់ មកលើក្រុមហ៊ុនទាំងមូលផងដែរ។ លើសពីនេះទៅទៀត ដោយសារក្រុមហ៊ុនយើងខ្ញុំ មានដៃគូសហកាដ៏រឹងមាំ ក៏ដូចជាមានរោងចក្រដ៏ល្អឥតខ្ជោះ នៅប្រទេសថៃ និង គួបផ្សំនូវវត្ថុធាតុដើម ដែលមានគុណភាព សម្រាប់ផលិតចេញជាផលិតផលប្រើប្រាស់ ជូនទៅអតិថិជនទូទាំងប្រទេស។

ជាមួយគ្នានេះ លោកស្រី ឡុង​ ម៉េង​ហៀង​ ក៏បានបញ្ជាក់បន្ថែមថា ក្រុមហ៊ុន ម៉េង រស្មី ខសមេធីក ខូអិលធីឌី ក៏បានចូលរួមចំណែកលើកកំពស់ ក្នុងវិស័យសុខាភិបាល ជាមួយនឹងបេសសកម្មរបស់ក្រុមហ៊ុន ដោយផ្តល់ជូននូវ តែផលិតផលល្អខាង ថែរក្សាសុខភាព ខាងថែរក្សាស្បែក និងខាងថែរក្សាសម្រស់ ដែលមានគុណភាពខ្ពស់ និងមានប្រយោជន៍ជាច្រើន​ ក្នុងការរស់នៅប្រចាំថ្ងៃ​ របស់ប្រជាជនកម្ពុជា និងបណ្ដុះបណ្ដាលពលរដ្ឋកម្ពុជា ឱ្យយល់ដឹងពីការថែរក្សាអនាម័យ និងសុខភាពរបស់ខ្លួន។

ស្ថិតក្នុងឱកាសនេះ លោក​អគ្គនាយក​ ប៊ិន​ រស្មី​ COO នៃក្រុមហ៊ុន ម៉េង រស្មី ខសមេធីក ខូអិលធីឌី បានគូសបញ្ជាក់បន្ថែមថា ក្នុងដំណើរឆ្ពោះមកកាន់ចំណុចនេះ និងក្រុមហ៊ុនទាំងមូល បានខិតខំប្រឹងប្រែងជាខ្លាំង ដើម្បីសម្រេចគោលដៅរបស់ក្រុមហ៊ុន ក៏បានអបអរទរនូវភាពជោគជ័យ របស់ក្រុមហ៊ុនជាច្រើនដូចគ្នា។ ​ជំហាននីមួយៗ គឺជាសក្ខីភាព បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ចំពោះគុណភាព ការខិតខំប្រឹងប្រែង ហើយសំខាន់បំផុតគឺ ការជឿទុកចិត្ត និងភាពស្មោះត្រង់ របស់ក្រុមហ៊ុនទៅកាន់អតិថិជន និងដៃគូរសហការ។

លោក​អគ្គនាយក ក៏បានប្តេជ្ញាចិត្តបន្តនូវកេរដំណែល​ នៃឧត្តមភាពរបស់ក្រុមហ៊ុន និងឆ្ពោះទៅមុខជាមួយនឹងគំនិតផ្តួចផ្តើមថ្មីៗ ដែលនឹងធ្វើឱ្យផលិតផល និងសេវាកម្មរបស់ក្រុមហ៊ុន កាន់តែល្អប្រសើរបន្ថែមទៀត ដោយលោកអះអាងថា ភាពជោគជ័យរបស់ក្រុមហ៊ុន មិនគ្រាន់តែវាស់ដោយការរីកចម្រើន របស់ក្រុមហ៊ុនប៉ុណ្ណោះទេ ប៉ុន្តែដោយសារ ឥទ្ធិពលគំនិតវិជ្ជមាន ដែលក្រុមហ៊ុនបានធ្វើជាមួយ អតិថិជន បុគ្គលិក និងសង្គម កាន់តែទូលំទូលាយ។ ទើបក្រុមហ៊ុន តែងតែជឿជាក់លើការផ្តល់មកវិញ និងការគាំទ្រពីអ្នកប្រើប្រាស់ផ្ទាល់ មកកាន់របស់ក្រុមហ៊ុនយើងខ្ញុំវិញ ។

គួរបញ្ជាក់ថា ក្រុមហ៊ុន ម៉េង រស្មី ខសមេធីក ខូអិលធីឌី មិនត្រឹមតែជាក្រុមហ៊ុន ដែលចែកចាយលក់ផលិតផល គ្រឿងសម្អាងមួយមុខប៉ុណ្ណោះទេ សព្វថ្ងៃនេះ ក្រុមហ៊ុនមានផលិតជាច្រើនមុខ សម្រាប់ផ្គត់ផ្គន់ តម្រូវការរបស់អ្នកប្រើប្រាស់​ ទូទាំងប្រទេសកម្ពុជា ដែលរួមមានម៉ាក ប្រ៊េនល្បីៗ ដូចជា Brand M.S , Brand Truslen , Brand Vistra , Brand Provamed, Brand Veldent និងប្រ៊េនផ្សេងៗទៀតជាច្រើន៕

To Top