ក្រុមតន្រ្តីរ៉ុកអន្តរជាតិដែលបង្ហាញពីប្រទេសកម្ពុជាក្នុងវីដេអូតន្ត្រីរបស់ខ្លួន នឹងសម្តែងនៅមជ្ឈមណ្ឌលវប្បធម៌ ហ្គុងនៅខែធ្នូនេះ

ភ្នំពេញ៖ ក្រុមតន្រ្តីរ៉ុកអូស្ត្រាលី PlanB ដែលបង្ហាញប្រទេសកម្ពុជាជាញឹកញាប់នៅក្នុងវីដេអូតន្ត្រីអន្តរជាតិរបស់ខ្លួន និងក៏ជាអ្នកគាំទ្រអង្គការមនុស្សធម៌ក្នុងស្រុកជាច្រើន នឹងសម្តែងជាមួយនិស្សិតតន្ត្រីខ្មែរនៅស្ទូឌីយ៉ូតន្ត្រីស្តង់ដារអន្តរជាតិតែមួយគត់របស់ប្រទេសកម្ពុជា ដែលមានឈ្មោះហ្គុង ដែលមានទីតាំងនៅហ្វាមហៅស៍រីស្សត & ស្ប៉ារបស់ Smiling Gecko Cambodia នៅខេត្តកំពង់ឆ្នាំងក្នុងខែធ្នូនេះ។
ការប្រគុំតន្ត្រីនេះត្រូវបានរៀបចំឡើងដោយសហការជាមួយ Music Matters Cambodia ដែលជាមជ្ឈមណ្ឌលតន្ត្រីករលំដាប់អន្តរជាតិដែលមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការផ្ដល់សេវាកម្មប្រកបដោយគុណភាពក្នុងតម្លៃសមរម្យ និងផ្ដល់ការគាំទ្រដល់សហគមន៍មូលដ្ឋាន តាមរយៈការធ្វើឱ្យតន្ត្រីអប់រំនិងការអភិវឌ្ឍជំនាញបានទៅដល់បុគ្គលគ្រប់រូប។

Music Matters Cambodia បានដើរតួយ៉ាងសំខាន់ក្នុងការជួយរៀបចំការប្រគុំតន្ត្រីនៅថ្ងៃទី ២ខែធ្នូនេះដែលPlanB គឺជាតួសំដែងដ៏សំខាន់មួយ។ ក្រុម Music Matters Cambodia បានមានប្រសាសន៍ថា៖ “ព្រឹត្តិការណ៍នេះធ្វើឡើងស្របតាមបេសកកម្មរបស់យើង ហើយយើងពិតមានសេចក្តីសោមនស្សរីករាយណាស់ក្នុងការគាំទ្រនិស្សិតតន្ត្រីរបស់ Smiling Gecko និងជាពិសេសក្រុមអ្នកដែលមានទេពកោសល្យសំដែង និងច្រៀង “Talent Team/Smiling Gecko Singers”។
PlanB ដែលសរសេរនៅលើគណនី YouTube របស់ខ្លួនដោយ‘មិនមានការដកឃ្លារវាងពាក្យ“Plan” និង “B” នោះទេ” គឺជាក្រុមតន្រ្តីរ៉ុកដែលបង្កើតឡើងនៅដើមទសវត្សរ៍ទី ៨០ នៅទីក្រុង Adelaide នៃរដ្ឋ South Australia ដែលមានវត្ដមានព្រមគ្នាជាមួយក្រុមតន្រ្តីធំៗនៅពេលនោះដែលមានដូចជា The Eurogliders, Goanna, Pseudo Echo, Mondo Rock, The Models, John Paul Young & The Allniters។’

ក្រុមតន្ត្រីនេះនឹងធ្វើការសម្តែងជាមួយសិស្សតន្ត្រីដែលជាសមាជិកនៃក្រុមចម្រៀងរបស់ Smiling Gecko Cambodia នៅហ្វាមហៅស៍រីស្សត & ស្ប៉ានៅខេត្តកំពង់ឆ្នាំងនៅថ្ងៃទី ២ ខែធ្នូ។
Dr. h.c. Hannes Schmidដែលជាសហស្ថាបនិក Smiling Geckoមានប្រសាសន៍ថា៖ “PlanB គឺជាក្រុមតន្រ្តីរ៉ុកដែលមានថាមពល និងមានទេពកោសល្យខ្ពស់ ដែលបានក្លាយជាក្រុមតន្រ្តីរ៉ុកដ៏ពេញនិយមនៅប្រទេសកម្ពុជា។ PlanB ក៏បានក្លាយជាអ្នកគាំទ្រដ៏មានឥទ្ធិពលរបស់ប្រទេសកម្ពុជាតាមរយៈការគាំទ្រអង្គការនានា និងការដាក់បញ្ចូលទីតាំងដ៏ស្រស់ស្អាតនានានៅក្នុងប្រទេសកម្ពុជាក្នុងវីដេអូតន្ត្រីរបស់ខ្លួនដែលត្រូវបានចែកចាយជាអន្តរជាតិ។យើងពិតជាមានកិត្តិយសណាស់ដែលPlanB នឹងមកសម្ដែងនៅហ្គុង ដែលជាស្ទូឌីយ៉ូតន្ត្រីអន្តរជាតិរបស់យើង។”
ហ្គុង ដែលមានទីតាំងនៅក្នុងបរិវេណហ្វាមហៅស៍រីស្សត & ស្ប៉ាគឺជាមជ្ឈមណ្ឌលវប្បធម៌ដែលបានដាក់ឱ្យដំណើរការនៅចុងខែមិថុនា ឆ្នាំ២០២៤ និងត្រូវបានរចនាឡើងដោយសហការជាមួយក្រុមហ៊ុនរចនា និងស្ថាបត្យកម្មដ៏ល្បីល្បាញរបស់ប្រទេសស្វីស atelier oï។ហ្គុង គឺជាស្នាដៃស្ថាបត្យកម្មដ៏ល្អឯកដែលរួមមានសាលប្រជុំដែលអាចទទួលភ្ញៀវបានរហូតដល់ ១៤០នាក់ និងក៏មានស្ទូឌីយោថតសំឡេងទំនើបស្តង់ដារអន្តរជាតិដែលធ្លាប់បម្រើដល់តន្ត្រីករល្បីៗអន្តរជាតិជាច្រើនរូប។ Smiling Gecko Cambodia សង្ឃឹមថា ហ្គុង នឹងជួយឱ្យប្រទេសកម្ពុជាទទួលបានកេរ្តិ៍ឈ្មោះ និងភាពល្បីល្បាញផ្នែកវប្បធម៌របស់ខ្លួនឡើងវិញ។

វីដេអូតន្ត្រី និងតន្ត្រីរបស់ PlanB ដែលបង្ហាញប្រទេសកម្ពុជារួមមាន New Ways To Love You (https://www.youtube.com/watch?v=ruN03mOpEvY) និង Just Like Your Eyes (https://www.youtube.com/watch?v=o8Cjj5DWlrw)។
ហ្វាមហៅស៍រីស្សត & ស្ប៉ាកំពុងផ្តល់ជូនកញ្ចប់សំបុត្រចូលទស្សនាសម្រាប់អ្នកដែលមានចំណាប់អារម្មណ៍ចង់មើលក្រុមតន្រ្តី PlanB សម្តែងបទទាំងនេះ និងបទជាច្រើនទៀតនៅហ្គុងនៅថ្ងៃទី២ ខែធ្នូ៖
- សំបុត្រចូលទស្សនាការប្រគុំតន្ត្រី – ១០ ដុល្លារ សម្រាប់ម្នាក់
- សំបុត្រចូលទស្សនាការប្រគុំតន្ត្រី និងការញ៉ាំភេសជ្ជៈគ្មានដែនកំណត់ – ៤០ ដុល្លារសម្រាប់ម្នាក់
- អាហារពេលល្ងាច៣វគ្គដែលផ្ដល់ជូនដោយភោជនីយដ្ឋានហ្វាមហៅស៍ សំបុត្រចូលទស្សនាការប្រគុំតន្ត្រី និងការញ៉ាំភេសជ្ជៈគ្មានដែនកំណត់ – ៦៥ ដុល្លារ សម្រាប់ម្នាក់
- អាហារវិចិត្រពេលល្ងាច៤វគ្គដែលផ្ដល់ជូនដោយភោជនីយដ្ឋាន អ៊ុន សំបុត្រចូលទស្សនាការប្រគុំតន្ត្រី និងការញ៉ាំភេសជ្ជៈគ្មានដែនកំណត់ – ១២០ ដុល្លារ សម្រាប់ម្នាក់
កញ្ចប់សេវាកម្មចំនួន ៣៖ សម្រាប់អាហារពេលល្ងាចដែលផ្ដល់ជូនដោយភោជនីយដ្ឋានហ្វាមហៅស៍ និងការស្នាក់នៅមួយយប់
- Deluxe Room អាហារពេលល្ងាចសំបុត្រចូលទស្សនាការប្រគុំតន្ត្រី និងការញ៉ាំភេសជ្ជៈគ្មានដែនកំណត់ -២៨០ ដុល្លារ
- Premium Room អាហារពេលល្ងាច សំបុត្រចូលទស្សនាការប្រគុំតន្ត្រី និងការញ៉ាំភេសជ្ជៈគ្មានដែនកំណត់ -៣១០ ដុល្លារ
- Luxury Suite អាហារពេលល្ងាច សំបុត្រចូលទស្សនាការប្រគុំតន្ត្រី និងការញ៉ាំភេសជ្ជៈគ្មានដែនកំណត់ -៣៦០ ដុល្លារ
- (ការផ្តល់ជូននេះ គឺសម្រាប់មនុស្សពេញវ័យ ២ នាក់)
កញ្ចប់សេវាកម្មចំនួន ៤៖ សម្រាប់អាហារវិចិត្រពេលល្ងាច និងការស្នាក់នៅមួយយប់
- Deluxe Room អាហារពេលល្ងាចសំបុត្រចូលទស្សនាការប្រគុំតន្ត្រី និងការញ៉ាំភេសជ្ជៈគ្មានដែនកំណត់ -៣៩០ ដុល្លារ
- Premium Room អាហារពេលល្ងាចសំបុត្រចូលទស្សនាការប្រគុំតន្ត្រី និងការញ៉ាំភេសជ្ជៈគ្មានដែនកំណត់ -៤២០ ដុល្លារ
- Luxury Suite អាហារពេលល្ងាច សំបុត្រចូលទស្សនាការប្រគុំតន្ត្រី និងការញ៉ាំភេសជ្ជៈគ្មានដែនកំណត់ -៤៧០ ដុល្លារ
- (ការផ្តល់ជូននេះ គឺសម្រាប់មនុស្សពេញវ័យ ២ នាក់)
អំពី SMILING GECKO និងហ្វាមហៅស៍រីស្សត & ស្ប៉ា
អង្គការសប្បុរសធម៌ Smiling Gecko ត្រូវបានបង្កើតឡើងដំបូងក្នុងប្រទេសស្វីសក្នុងឆ្នាំ ២០១២ ដោយ លោកវេជ្ជបណ្ឌិត h.c. Hannes Schmid ដែលមានបេសកកម្មជួយកាត់បន្ថយភាពក្រីក្រ និងផ្តល់ឱ្យប្រជា ជននូវអនាគតដ៏ល្អប្រសើរឡើង។ កាលពីខែមិថុនា ឆ្នាំ២០១៣ លោកវេជ្ជបណ្ឌិត Hannes បានជួបនឹងអតីតអ្នកជំនាញផ្នែកច្បាប់ លោក ងន់ សុខលាភ ហើយលោកទាំងពីរធ្វើការរួមគ្នា ដើម្បីចង់បង្ហាញប្រជាជនកម្ពុជា ថាពួកគេអាចស្វែងរកផ្លូវចេញពីភាពក្រីក្រប្រកបដោយនិរន្តរភាពនិងផ្តោតលើខ្លួនឯង និងសមត្ថភាពក្នុងការ រៀនសូត្រ និងការងាររបស់ពួកគេ។ ដូច្នេះហើយលោកវេជ្ជបណ្ឌិត Hannes និងលោក សុខលាភ បានបង្កើតអង្គការ Smiling Gecko Cambodia (បានចុះបញ្ជីជាផ្លូវការក្នុងខែមេសា ឆ្នាំ២០១៤)។
ក្នុងនាមជាអង្គការសប្បុរសធម៌ដែលបានចុះបញ្ជីនៅប្រទេសកម្ពុជា លោកវេជ្ជបណ្ឌិត Hannes និងលោកសុខលាភបានទិញដីប្រាំបួនហិកតាដំបូងនៅក្នុងសង្កាត់សាមគ្គីមានជ័យ ចម្ងាយប្រហែល ៦០ គីឡូម៉ែត្រភាគខាងជើងនៃរាជធានីភ្នំពេញ។ ពួកគេបានចាប់ផ្តើមដាំដុះវាភ្លាមៗ ដោយតាំងលំនៅជាក្រុមគ្រួសារពីតំបន់អនាធិបតេយ្យក្នុងរាជធានីនៅទីនោះ។ លោកវេជ្ជបណ្ឌិត Hannes និងលោក សុខលាភ ចង់ប្រែក្លាយគ្រួសារដែលជួបការលំបាកទៅជាកសិករ។ ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ អង្គការ Smiling Gecko Cambodia បានសាងសង់ផ្ទះចំការចំនួន ១២ ខ្នង ដែលផ្ទះនីមួយៗមានទំហំដីស្រែប្រហែល ៤,០០០ ម៉ែត្រការ៉េ ដែលបានក្លាយជាផ្ទះសម្រាប់ប្រជាជនចំនួន ៨០ នាក់។
សព្វថ្ងៃនេះ ដីឡូតិ៍នោះមានបុគ្គលិកប្រហែល ៤០០ នាក់ដែលទីនោះមានសាលារៀនភាសា ហ្វាមហៅស៍រីស្សត & ស្ប៉ា កសិដ្ឋាននិងការចិញ្ចឹមសត្វ បរិក្ខារពេទ្យ និងធ្មេញ រោងចក្រថាមពលពន្លឺ ព្រះអាទិត្យ និង “ហ្គុង” ដែលជាមជ្ឈមណ្ឌលវប្បធម៌ដែលមានស្ទូឌីយោថតសំឡេងទំនើប និងសាលប្រជុំ ផងដែរ។
បេសកកម្មរបស់ Smiling Gecko Cambodia គឺធ្វើឱ្យហ្វាមហៅស៍រីស្សត & ស្ប៉ា ទ្រទ្រង់និងដំណើរការដោយ ពឹងលើចំណូលខ្លួនឯងដើម្បីបង្ហាញប្រជាជនកម្ពុជាជាច្រើន ទៀតថា ពួកគេពិតជាអាចជួយខ្លួនឯងបាន។
