យើងទាំងអស់គ្នាមានពេល២៤ម៉ោងដូចគ្នា ហើយពេលវេលា២៤ម៉ោងរបស់យើងជារៀងរាល់ថ្ងៃអាចមានភាពខុសគ្នា ប្រសិនបើយើងព្យាយាមបង្កើនប្រសិទ្ធភាពក្នុងការប្រើប្រាស់វា។
អ្នកឧកញ៉ា គិតមេង ថ្លែងថា ខ្ញុំចងចាំក្នុងការអនុវត្តទម្លាប់របស់ខ្ញុំជារៀងរាល់ថ្ងៃ ព្រោះខ្ញុំចង់ចាប់ផ្តើមសកម្មភាពប្រចាំរបស់ខ្ញុំ ឱ្យបានព្រឹកព្រលឹមតាមដែលអាចធ្វើទៅបាន នៅពេលដែលអ្វីៗគ្រប់យ៉ាងមានសភាពស្ងប់ស្ងាត់។ ភាពស្ងប់ស្ងាត់ពេលព្រឹក និងខ្យល់អាកាសបរិសុទ្ធអាចនាំមកនូវអារម្មណ៍ល្អ និងភាពវិជ្ជមានដល់ចិត្ត និងរាងកាយរបស់អ្នក។
ខ្ញុំចូលចិត្តចាប់ផ្តើមសកម្មភាពប្រចាំថ្ងៃរបស់ខ្ញុំជាមួយនឹងការពត់ខ្លួន ធ្វើលំហាត់ប្រាណស្រាលៗ និងបង្កើនថាមពលជាមួយនឹងអាហារពេលព្រឹកជាមួយគ្រួសារដែលធ្វើឱ្យយើងមានសុខភាពល្អ និងថាមពលគ្រប់គ្រាន់ពេញមួយថ្ងៃ។ បន្ទាប់ពីនោះ ខ្ញុំនឹងនៅតែមានពេលពិនិត្យមើលកាលវិភាគប្រចាំថ្ងៃរបស់ខ្ញុំ ហើយឆ្លើយតបទៅសារសំខាន់ៗមួយចំនួន មុនពេលខ្ញុំទៅធ្វើការ។ នៅម៉ោង៩ព្រឹក ខ្ញុំនឹងបញ្ចប់កិច្ចការសំខាន់ៗជាច្រើន ហើយនៅតែមានពេលពេញមួយថ្ងៃ ដើម្បីធ្វើកិច្ចការជាច្រើនបន្ថែមទៀត។
ប្រសិនបើអ្នកក្រោកពីគេង មុនកំណត់នាឡិការោទ៍របស់អ្នក អ្នកអាចយកឈ្នះការប្រឈមដែលអាចកើតឡើងជារៀងរាល់ថ្ងៃ។ ជម្រើសសំខាន់ពីរដំបូងនៃការចាប់ផ្តើមថ្ងៃរបស់អ្នកគឺ បន្តគេងជាមួយសុបិនរបស់អ្នកដោយផ្អាកម៉ោងរោទ៍របស់អ្នក ឬភ្ញាក់ពីព្រលឹមតាមដែលអ្នកអាចធ្វើទៅបានហើយធ្វើឱ្យសុបិននោះក្លាយជាការពិត។ របៀបដែលអ្នកប្រើប្រាស់ពេលវេលា២៤ម៉ោងរបស់អ្នកឥឡូវនេះអាចកំណត់ថាតើអ្នកទៅដល់គោលដៅរបស់អ្នកបានលឿនប៉ុនណា និងឆ្លុះបញ្ចាំងពីអនាគតរបស់អ្នកផងដែរ។
សូមក្រោកពីព្រលឹម ពង្រឹងគំនិត ប្រមូលផ្តុំការយកចិត្តទុកដាក់ ហើយត្រៀមខ្លួនសម្រាប់ថ្ងៃថ្មីជាប្រចាំ។
There is a saying, “Early to bed and early to rise makes one healthy, wealthy and wise”.
We all have the same 24 hours and our 24 hours everyday could be different if we try to optimize the use of it. I keep this in mind everyday as I prefer to start my day early when everything is peaceful. The morning stillness and fresh air can bring solace and positive vibrations to your mind, body and soul.
I like to start my day with some light stretches and fuel up with a healthy family breakfast for a sufficient energy all day long. After, I will still have time to check on my daily schedule and respond to important messages before I head to work. By 9AM, I would have completed many important tasks and still have the whole day to do more.
If you win your alarm clock, you win your days. Your first two important choices of the days are: continue to sleep with your dreams by snoozing your alarms or wake up as early as you can go chasing them. How you use your 24 hours now could determine how fast you reach your goal and your future.
Rise up early, sharpen your mind, gather attention and be ready for the day.