សហគ្រិន

តើអ្នកធ្លាប់បាន ទទួលការបដិសេធ ដែរឬទេ?


អ្នកឧកញ៉ា គិត ម៉េង៖ តើអ្នកធ្លាប់បានទទួលការបដិសេធដែរឬទេ? សំណួរនេះសំដៅឱ្យអ្នកបង្ហាញពីអារម្មណ៍របស់អ្នក នៅពេលដែលអ្នកត្រូវបានគេបដិសេធ ហើយក៏ឱ្យអ្នកផ្ដោតលើបទពិសោធដែលអ្នកទទួលបានពីការបដិសេធនោះ។

ប្រសិនបើអ្នកប្រាប់ខ្ញុំឥឡូវនេះថា អ្នកមិនដែលធ្លាប់បានត្រូវគេបដិសេធទេ នោះជាអព្ភូតហេតុមួយ។ ប៉ុន្តែ ប្រាកដណាស់ យើងភាគច្រើនបានឆ្លងកាត់បទពិសោធត្រូវបានគេ “បដិសេធ”។ អ្នកត្រូវបានបដិសេដពីការចុះឈ្មោះចូលរៀន ការសម្ភាសការងារ ឬការសារភាពស្នេហា។ អារម្មណ៍ទាំងនោះគឺធ្វើឱ្យអ្នកឈឺចាប់មិនអាចពិពណ៌នាបាន។

ឆ្លងតាមការទទួលបានការបដិសេធជាច្រើនដង អ្នកប្រហែលជាធ្លាប់គិតស្តីបន្ទោសខ្លួនឯង ឬរហូតឈានដល់បោះបង់ការព្យាយាមរបស់អ្នកផងដែរ។ ខ្ញុំនៅទីនេះ ដើម្បីអះអាងប្រាប់អ្នកថា រឿងនេះគ្រាន់តែជាផ្នែកមួយនៃដំណើរជីវិត ហើយអ្នកមិនបានឆ្លងកាត់វាម្នាក់ឯងទេ។ យើងទាំងអស់គ្នាសុទ្ធតែធ្លាប់ឆ្លងកាត់រឿងទាំងនេះផ្សេងៗគ្នា។ អ្វីដែលយើងត្រូវធ្វើនោះ គឺត្រូវទទួលយកថាពេលខ្លះ អ្វីៗមិនអាចកើតទ្បើង ដូចដែលយើងចង់បាននោះទេ ប៉ុន្តែ អ្នកអាចនិយាយទៅកាន់ខ្លួនឯងថា “ផ្នត់គំនិតរបស់ខ្ញុំគឺខ្លាំងជាងបរាជ័យរបស់ខ្ញុំ ហើយខ្ញុំនឹងខិតខំធ្វើវាឱ្យដល់ចំណុចដែលខ្ញុំរំពឹងទុកក្នុងថ្ងៃណាមួយ”។ វានឹងប្រហែលជាមិនងាយស្រួលទេ ប៉ុន្តែវានឹងកាន់តែប្រសើរឡើងបន្តិចម្តងៗ។

សូមផ្សារភ្ជាប់គតិរបស់អ្នកជាមួយសុភាសិតបុរាណមួយដែលពោលថា៖ “ទ្វារមួយបិទ ទ្វារមួយទៀតបើក”។ មិនថានៅក្នុងការសិក្សារបស់អ្នក ការងាររបស់អ្នក ទំនាក់ទំនងរបស់អ្នក សូមរក្សាផ្នត់គំនិតវិជ្ជមានរបស់អ្នក គឺអ្នកនឹងធ្វើវាបានសម្រេច ដោយចក្ខុវិស័យរឹងមាំ ការតាំងចិត្ត និងការពុះពាររបស់អ្នក។

សូមកុំភ័យខ្លាចនូវការបដិសេធ ប៉ុន្តែ សូមភ័យខ្លាចដែលអ្នកមិនមានសមត្ថភាពក្នុងការបន្តការព្យាយាមរបស់អ្នក។ គ្មានការបដិសេធណាមួយដែលអាចឱ្យអ្នកឈឺចាប់ដូចការសោកស្តាយដែលអ្នកជ្រើសរើសមិនបានព្យាយាមធ្វើនោះទេ។

**

Have many of us here have received a rejection? The question is asking to both validate how you feel about it and also focus on “what do you learn from it?”

If you tell me now that you have never been rejected, that’s a miracle! But certainly, most of us have been through “rejection”. You were rejected from your dream-school admission, a job interview, or a love confession – that feeling was indescribably painful.

Through multiple denials, you may have thought of self-blaming or even, giving up. I’m here to ensure you that it is part of the journey of growing up, you are not alone. We all have been through that. All we need to do is to accept that things sometimes don’t work out the way we want it to be, but to say to ourselves, “my mentality is stronger than my failure, and I will make it to reach that point of my desire some day”. It may not get easier, but it will get better.

Sharpening your thoughts on the old proverb saying, “one door closes, another door open”. Be it in your school, your work, your relationship – maintain your positive mindset, that you will make it through, with your strong vision, commitment, and your perseverance.

Don’t be afraid of rejections, be afraid of not being able to try! No rejection could be as painful as the regrets you choose not to try.

KithMeng #RoyalGroup

To Top