event

Startup Grind Cambodia៖ Founder Connect – នវានុវត្តន៍ កសិកម្ម​ និងចំណីអាហារ​ នៅកម្ពុជា

ភ្នំពេញ ៖ Startup Grind Cambodia មានសេចក្តីសោមនស្សរីករាយក្នុងការរៀបចំកម្មវិធី Founder Connect នាពេលខាងមុខនេះក្រោមប្រធានបទ “នវានុវត្តន៍ កសិកម្ម​ និងចំណីអាហារ​ នៅកម្ពុជា” ដែលនឹងប្រព្រឹត្តទៅនៅ​ ថ្ងៃច័ន្ទ ទី 28 ខែ មករា ឆ្នាំ 2026 ពីម៉ោង 5:30 PM ដល់ 8:00 PM នៅ KY iCenter។

អំពីកម្មវិធី Founder Connect
Founder Connect គឺជាផ្នែកមួយនៃបេសកកម្មរបស់ Startup Grind Cambodia ដែលមានគោលបំណងជំរុញ បង្រៀន និងភ្ជាប់សហគ្រិនក្នុងស្រុក។ កម្មវិធីនេះបានបង្ហាញអ្នកដឹកនាំវឌ្ឍនភាពក្នុងវិស័យហិរញ្ញវត្ថុឌីជីថល និងផ្តល់ឱកាសដ៏មានតម្លៃសម្រាប់ចំណេះដឹង បទពិសោធន៍ និងបណ្ដាញសហគមន៍។

វាគ្មិនកិត្តិយស
ហ៊ុល ហ៊ុន សុភារី នាយកប្រតិបត្តិ និងសហស្ថាបនិក Evola Cambodia
កញ្ញា ហ៊ុល ហ៊ុនសុភារី បានបញ្ចប់បរិញ្ញាបត្រវិទ្យាសាស្ត្រផ្នែករូបវិទ្យា ហើយបានចំណាយពេលជាច្រើនឆ្នាំដើម្បីជំរុញឪ្យមានដំណោះស្រាយថាមពល និងកសិកម្មប្រកបដោយនិរន្តរភាព។ ក្នុងនាមជាអ្នកត្រួសត្រាយផ្លូវដំបូងម្នាក់ក្នុងការអភិវឌ្ឍប្រព័ន្ធផលិតកម្ម Black Soldier Fly កញ្ញាបានបំប្លែងកាកសំណល់សរីរាង្គទៅជាប្រូតេអ៊ីននិងជីជីវៈដែលមានតម្លៃខ្ពស់ ដែលគាំទ្រកសិកម្មឆ្លាតវៃតាមអាកាសធាតុ។

នាគ សុខគីម ស្ថាបនិក និងនាយកប្រតិបត្តិនៃ CHALATEX
កញ្ញា នាគ សុខឃីម គឺជាស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន CHALATEX ដែលជាក្រុមហ៊ុនកសិកម្មមួយផ្តោតលើបដិវត្តន៍កសិកម្មតាមរយៈដំណោះស្រាយកសិកម្មប្រកបដោយភាពច្នៃប្រឌិត។​ ជាមួយនឹងសញ្ញាបត្រផ្នែកវិស្វកម្មព័ត៌មានវិទ្យាពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងសញ្ញាបត្រផ្នែកទីផ្សារឌីជីថលពីវិទ្យាស្ថាន Tux Global កញ្ញា សុខឃីម រួមបញ្ចូលគ្នានូវជំនាញបច្ចេកទេសជាមួយនឹងយុទ្ធសាស្ត្រអាជីវកម្ម។ ស្នាដៃ​របស់កញ្ញា ​រួម​មាន​ ការ​ឈ្នះ​ការ​ប្រកួត​ប្រជែង​បង្កើត​អាជីវកម្ម​ជា​ច្រើន និង​តំណាង​ឱ្យ​ប្រទេស​កម្ពុជា​លើ​ឆាក​អន្តរជាតិផងដែរ។

អ្នកសម្របសម្រួល
លោក​ ឃឹម ប៊ុនឡែន ស្ថាបនិក និងនាយកគ្រប់គ្រងនៃ King of Durian Farm Community
លោក ឃឹម ប៊ុនឡែន គឺជាស្ថាបនិក និងជានាយកគ្រប់គ្រងនៃ King of Durian Farm Community​ និងជាអ្នកជំនាញពហុវិស័យដែលមានបទពិសោធន៍ជាង 15 ឆ្នាំក្នុងវិស័យកសិកម្ម ថាមពលកកើតឡើងវិញ ការធ្វើពាណិជ្ជកម្ម និងការអភិវឌ្ឍន៍អាជីវកម្ម រួមជាមួយនឹង 5 ឆ្នាំនៅក្នុងបរិយាកាស MNC ។

គាត់រួមបញ្ចូលគ្នានូវជំនាញក្នុងវិស័យជាមួយនឹងការគ្រប់គ្រងដែលដោយរចនាសម្ព័ន្ធដើម្បីពង្រឹងបណ្តាញ និងផ្តល់នូវលទ្ធផលប្រកបដោយនិរន្តរភាពតាមរយៈភាពជាដៃគូរឹងមាំ និងភាពជាអ្នកដឹកនាំប្រតិបត្តិការ។

To Top