ភ្នំពេញ៖ ការប្រកួតវគ្គ16 ក្រុមចុងក្រោយនៃពានរង្វាន់លំដាប់កំពូលប្រចាំទ្វីបអឺរ៉ុប នឹងនាំមកជូននូវផ្ទាំងទស្សនីយភាពជក់ចិត្តជាច្រើនគូ ដើម្បីកំដរអារម្មណ៍ប្រិយមិត្តជាពិសេសគឺសម្រាប់រូបអ្នកផ្ទាល់តែម្តង។ យើងមានកាលវិភាគពិសេសពី 1xBet សម្រាប់ការប្រកួតដែលជិតកើតឡើងទាំងអស់នេះ។
Atalanta ប៉ះ Bayern Munich នៅថ្ងៃទី 10 ខែមីនា
ក្រុមដែលគេរំពឹងថាមានឱកាសគ្រងជើងឯកឆេមពានលីគរដូវកាលនេះនឹងត្រូវតតាំងជាមួយក្រុមមកពីទីក្រុង Bergamo។ ខ្សែប្រយុទ្ធឆ្នើម Harry Kane របស់ Bayern កំពុងស្ថិតក្នុងទម្រង់លេងយ៉ាងល្អឥតខ្ចោះដែលអាចស៊ុតបញ្ចូលទីបានគ្រប់កាលៈទេសៈ ខណៈដែល Michael Olise ក៏កំពុងវិវឌ្ឍខ្លួនក្លាយជាកីឡាករស្លាបឆ្នើមម្នាក់ក្នុងលោក។
វាជារឿងពិបាកសម្រាប់ Atalanta ក្នុងការទប់ទល់នឹងហ្វូងបិសាចក្រហមអាល្លឺម៉ង់ ប៉ុន្តែ “ទេពធីតា” Atalanta មានស្មារតីរឹងមាំ និងមានយុទ្ធសាស្ត្រយកលទ្ធផលដែលគេចង់បាន។
កន្លងមក ក្រុមមកពី Bergamo មួយនេះធ្លាប់បានទម្លាក់ Borussia Dortmund រួចមកហើយ ដូច្នេះ Bayern មិនអាចប្រហែសបានដាច់ខាត។
Galatasaray ប៉ះ Liverpool នៅថ្ងៃទី 10 ខែមីនា
ក្នុងវគ្គសន្សំពិន្ទុ ក្រុមមកពីទីក្រុងអ៊ីស្តង់ប៊ុលធ្លាប់បានយកឈ្នះក្រុមហង្សក្រហមក្នុងផ្ទះ 1-0 រួចមកហើយ។ លើកនេះ “ក្រុមតោ” Galatasaray ត្រូវតតាំងពីរជើង ដោយជើងទី 2 ត្រូវធ្វើនៅទឹកដី Anfield ដូច្នេះកូនក្រុមរបស់លោក Okan Buruk ចាំបាច់ត្រូវរកគ្រាប់បាល់ចំណេញឱ្យបានច្រើនក្នុងផ្ទះខ្លួនឯងសិន។ ទោះបីជា Galatasaray មានតំបន់ប្រយុទ្ធមុតស្រួចដែលដឹកនាំដោយ Victor Osimhen ក៏ដោយ ប៉ុន្តែ Liverpool នៅតែត្រូវគេមើលឃើញថាមានប្រៀបជាង ដោយសារបទពិសោធន៍ដ៏ក្រាស់ក្រែលក្នុងពានអឺរ៉ុប និងមានកីឡាករកំពូលៗនៅគ្រប់ទីតាំង។
Newcastle United ប៉ះ Barcelona នៅថ្ងៃទី 10 ខែមីនា
ក្រុមអ្នកមានបុណ្យ Barca កំពុងតែឡើងជើងខ្លាំង និងសម្រុកស៊ុតបញ្ចូលទីមិនដកដៃឡើយ ដោយមាន Lamine Yamal និង Raphinha ជាអ្នកបង្កការគំរាមកំហែងដល់តំបន់ការពារគូប្រកួត។ ទោះបីជាក្រុមរបស់លោក Hansi Flick ខ្លាំងយ៉ាងណាក៏ដោយ ក៏ “សារិកាព្រៃ” Newcastle ត្រៀមខ្លួនរួចជាស្រេច
ដើម្បីតតាំង។
Barcelona ប្រាកដជាគ្រប់គ្រងបាល់បានច្រើន ប៉ុន្តែការវាយបកលឿនៗ និងការរៀបចំក្បួនគឺជាអាវុធដ៏គ្រោះថ្នាក់របស់ Newcastle។ អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺ Anthony Gordon ដែលស៊ុតបាន 10 គ្រាប់ហើយក្នុងយុទ្ធនាការឆេមពានលីគរដូវកាលនេះ។
Atlético Madrid ប៉ះ Tottenham Hotspur នៅថ្ងៃទី 10 ខែមីនា
ក្នុងការប្រកួត Premier League 10 ប្រកួតចុងក្រោយ Spurs មិនទាន់ស្គាល់ពាក្យថាឈ្នះទាល់តែសោះ ដោយចាញ់រហូតដល់ 6 ដង។ ទោះបីកំពុងត្រដរខ្យល់ក្នុងលីគប៉ុន្តែក្នុងឆេមពានលីគ ពួកគេធ្វើបានល្អរហូតឡើងមកដល់វគ្គនេះ។ ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មីលោក Igor Tudor ក្រុមមាន់ខ្នាយមាសត្រូវមកជួប Atlético Madrid ដែលមានទម្រង់លេងមិនសូវនឹងនរដូចគ្នា។ ការប៉ះគ្នារវាងក្រុមទាំងពីរនេះ ពិតជាពិបាកទាយទុកជាមុនណាស់ ហើយប្រាកដជាជក់ចិត្តសម្រាប់អ្នកគាំទ្រ។
Bodø/Glimt ប៉ះ Sporting CP នៅថ្ងៃទី 11 ខែមីនា
រដូវកាលនេះ ក្រុមមកពីន័រវែសកំពុងដើរតួជា “ដាវីឌ” ដែលហ៊ានផ្ដួល “យក្សហ្គោលីយ៉ាត” ដូចជា Atlético Madrid, Man City និង Inter Milan។ ទោះបីជាក្រុមតូចក៏ពិតមែន ប៉ុន្តែពួកគេមិនលេងការពារបិទគូទនោះទេ គឺលេងបែបសម្រុកស៊ីសង្វាក់គ្នាយ៉ាងទាក់ទាញ។ ប្រធានក្រុម Patrick Berg ជាអ្នកបញ្ជាហ្គេមនៅតំបន់បម្រើយ៉ាងប៉ិនប្រសប់ ខណៈ Jens Petter Hauge ជាអ្នកបង្កការរំខាននៅស្លាបឆ្វេង។ ប៉ុន្តែវាជារឿងចម្លែកដែលក្រុមរបស់លោក Kjetil Knutsen តែងតែមានបញ្ហានៅពេលជួបក្រុមមធ្យមៗ ផ្ទុយពីពេលជួបក្រុមយក្ស។
Sporting ជាក្រុមដែលមានតុល្យភាពគ្រប់ទីតាំង ហើយពួកគេប្រាកដជាមិនមើលស្រាលក្រុមមកពីន័រវែសមួយនេះឡើយ។
Paris Saint-Germain ប៉ះ Chelsea នៅថ្ងៃទី 11 ខែមីនា
ម្ចាស់ជើងឯកចាស់ PSG នឹងត្រូវជួបឧបសគ្គធំគឺ Chelsea ក្នុងវគ្គនេះ។ បើទោះបីជាតោខៀវ Chelsea មានទម្រង់លេងមិនសូវល្អ និងទើបដូរគ្រូបង្វឹកក៏ដោយ ប៉ុន្តែពួកគេតែងតែជាគូប្រកួតដែលធ្វើឱ្យ PSG ពិបាកស៊ីជានិច្ច។ នៅតំបន់បម្រើ នឹងមានការតតាំងគ្នារវាង Vitinha និង Enzo Fernández ចំណែកឯតំបន់ប្រយុទ្ធវិញ Ousmane Dembélé និង Cole Palmer នឹងត្រូវបង្ហាញសមត្ថភាពរៀងៗខ្លួន។ ការចាញ់ Chelsea ក្នុងវគ្គផ្តាច់ព្រ័ត្រ Club World Cup កន្លងទៅនៅតែជាការឈឺចាប់សម្រាប់ក្រុមលោក Luis Enrique ដូច្នេះការប្រកួតលើកនេះគឺជាឱកាសដ៏ល្អបំផុតសម្រាប់ PSG ក្នុងការសងសឹក។
Bayer Leverkusen ប៉ះ Arsenal នៅថ្ងៃទី 11 ខែមីនា
ក្រុមរបស់លោក Mikel Arteta បានបញ្ចប់វគ្គសន្សំពិន្ទុនៅកំពូលតារាងដោយឈ្នះទាំង 8 ប្រកួត។ ក្នុងការជួបជាមួយ Bayer ក្រុម “កាំភ្លើងធំ” Arsenal ត្រូវបានគេចាត់ទុកថាជាក្រុមមានប្រៀបជាង ទាំងកម្រិតកីឡាករ និងទម្រង់លេង។ តំបន់ការពាររបស់ Arsenal មានភាពរឹងមាំខ្លាំងដោយមាន Gabriel និង Saliba ខណៈ Declan Rice
ជាអ្នកគ្រប់គ្រងតំបន់កណ្ដាល។ ទោះយ៉ាងណា ក្រុមអាល្លឺម៉ង់មួយនេះអាចតបតវិញបានតាមរយៈការលេងជាក្រុម ការបញ្ជូនបាល់យ៉ាងច្បាស់ៗពី Álex Grimaldo និងការបញ្ចប់ទីដ៏មុតស្រួចរបស់ Patrik Schick។
Real Madrid ប៉ះ Manchester City នៅថ្ងៃទី 11 ខែមីនា
ទម្រង់លេងបច្ចុប្បន្នរបស់អធិរាជស Real Madrid កំពុងធ្វើឱ្យអ្នកគាំទ្រ Man City មានការរំភើបជាខ្លាំង ព្រោះក្រោមការដឹកនាំរបស់លោក Álvaro Arbeloa ក្រុម Madrid ហាក់កំពុងជួបការលំបាកសូម្បីតែជាមួយក្រុមខ្សោយក្នុងលីគ។ អ្វីដែលកាន់តែអាក្រក់នោះគឺ Mbappe អាចនឹងអវត្តមានទាំងពីរជើង ខណៈ Rodrygo ត្រូវសម្រាករហូតដល់ចប់រដូវកាល។ ផ្ទុយទៅវិញ ក្រុមលោក Pep Guardiola លេងស៊ីសង្វាក់គ្នាបានល្អ និងមិនសូវមានបញ្ហាកីឡាកររបួសឡើយ។ កម្លាំងសំខាន់ៗដូចជា Haaland, Bernardo Silva និង Rodri រួចរាល់ជានិច្ចក្នុងការដណ្ដើមជ័យជម្នះ។ Real Madrid មានតែសង្ឃឹមលើស្មារតីក្រុម និងសមត្ថភាពផ្ទាល់ខ្លួនរបស់ Vinícius Júnior ប៉ុណ្ណោះ។
ក្នុងរយៈពេល 7 រដូវកាលចុងក្រោយ Real Madrid និង Man City ធ្លាប់ជួបគ្នាដល់ទៅ 6 ដងទៅហើយ។ តើលើកនេះ នរណានឹងក្លាយជាម្ចាស់សមរភូមិដ៏ជក់ចិត្តមួយនេះ?
កុំភ្លេចតាមដានការប្រកួតវគ្គ 16 ក្រុមចុងក្រោយនៃពានរង្វាន់ឆេមពានលីគ ជាមួយ 1xBet ដែលជាប្រេនកម្សាន្តដ៏ទុកចិត្តបំផុត! លោកអ្នកនឹងទទួលបានអត្រាគុណខ្ពស់ជាងគេ រួមជាមួយជម្រើសដកប្រាក់ភ្លាមៗជាង 250 របៀប៕
