event

លោក កែន ណាល់ បានក្លាយជាម្ចាស់ជើងឯកនៃការប្រកួតជើងឯកសិល្បៈកាហ្វេឡាតេអាត កម្ពុជា-ចិន លើកទី១ ឆ្នាំ២០២៦

ភ្នំពេញ៖ លោក កែន ណាល់ បានក្លាយជាម្ចាស់ជើងឯកក្នុងការប្រកួតជើងឯកសិល្បៈកាហ្វេឡាតេអាត កម្ពុជា-ចិន លើកទី១ ឆ្នាំ២០២៦ “Cambodia-China 2016 1st Coffee Latte Art Championship -CLA” ក្រោមប្រធានបទ “កាហ្វេបង្រួបបង្រួមយើងទំាងអស់គ្នា” ការប្រកួតនេះក្រោមកិច្ចសហការរវាងអង្គការ Cambodia International Chamber of Commerce (CICC) ជាមួយក្រសួងទេសចរណ៍ និងក្រសួងអប់រំ យុវជន និងកីឡា និងទទួលបានការគាំទ្រ ពីធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងភាគីចិន ។

កម្មវិធីនេះបិទ និងប្រគល់ពានជយលាភីក្រោមអធិបតីភាព លោក ឱក តារារិទ្ធិ រដ្ឋលេខាធិការក្រសួងទេសចរណ៍តំណាងលោក ហួត ហាក់ រដ្ឋមន្ត្រី ក្រសួងទេសចរណ៍ និងលោក បាន លឹម អគ្គនាយករងនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) តំណាងលោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ទី២៨ ខែមីនៅថ្ងៃនា ឆ្នាំ២០២៦នេះ នៅទីតាំងសណ្ឋាគារ Oakwood Premier Phnom Penh, One park នៅរាជធានីភ្នំពេញ។

លោក កែន ណាល់ បានក្លាយជាម្ចាស់ជើងឯកក្នុងការប្រកួតជើងឯកសិល្បៈកាហ្វេឡាតេអាត កម្ពុជា-ចិន លើកទី១ ឆ្នាំ២០២៦ លោក ហ៊ុយ ឆេងលី ទទួលបានចំណាត់ថ្នាក់លេខ ២ និងលោក កុសល និស្ស័យ ទទួលបានចំណាត់ថ្នាក់លេខ ៣ ខណៈបេក្ខជន និងបក្ខនារី ១០ រូប ដែលជាប់ចំណាត់ថ្នាក់ Top ១០។

លោក ឱក តារារិទ្ធិ រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា ព្រឹត្តិការណ៍ការប្រកួតសិល្បៈឡាតេអាតជើងឯក កម្ពុជា-ចិន ឆ្នាំ២០២៦ (Cambodia – China 2026 1st Coffee Latte Art Championship – CLA)” គឺជាព្រឹត្តិការណ៍ដ៏មានសំខាន់មួយដើម្បីជំរុញដល់ការផ្លាស់ប្តូរ វប្បធម៌ទទួលទានកាហ្វេ និងកិច្ចសហប្រតិបត្តិការឧស្សាហកម្មសំខាន់ៗ រវាងកម្ពុជា-ចិន ក៏ដូចជាការគាំទ្រដល់ការអភិវឌ្ឍរួមបញ្ចូលគ្នានៃខ្សែ ច្រវាក់ឧស្សាហកម្មកាហ្វេល្បីៗក្នុងស្រុក ការបង្ហាញទេពកោសល្យរបស់ យុវជនកម្ពុជាលើជំនាញវិជ្ជាជីវៈឆុងកាហ្វេក្នុងកម្រិតអន្តរជាតិ។

តាមរយៈ ព្រឹត្តិការណ៍នេះនឹងផ្តល់ឱកាសដល់អ្នកវិនិយោគិនចិនបង្កើននូវកិច្ចទំនាក់ទំនងជាមួយអាជីវកម្មក្នុងស្រុក អ្នកចែកចាយក្នុងស្រុក និងអ្នកជំនាញ ឧស្សាហកម្មបានជួបពិភាក្សាគ្នា និងជំរុញព្រឹត្តិការណ៍ដ៏សំខាន់នេះ។

លោករដ្ឋលេខាធិការក្រសួងទេសចរណ៍ បានបន្តថា ព្រឹត្តិការណ៍នេះមានគោលដៅរួមដូចជាលើកកម្ពស់ស្តង់ដាវិជ្ជាជីវៈទេសចរណ៍តាមរយៈការពង្រឹងសមត្ថភាព របស់អ្នកជំនាញផ្នែកឆុងកាហ្វេនៅកម្ពុជា និងការពង្រឹងសេវាកម្មម្ហូប អាហារនិងភេសជ្ជៈនៅកម្ពុជាដើម្បីឆ្លើយតបទៅនឹងកំណើនភ្ញៀវទេសចរ ជាតិ និងអន្តរជាតិ។

ការតភ្ជាប់ខ្សែច្រវាក់ផ្គត់ផ្គង់វិស័យកាហ្វេនៅកម្ពុជាក្នុងការអភិវឌ្ឍត ភ្ជាប់ពីផលិតកម្មកាហ្វេក្នុងស្រុករហូតដល់ការកែច្នៃ និងការបម្រើសេវា កម្មកាហ្វេ ដើម្បីបង្កើនភាពទាក់ទាញអ្នកវិនិយោគិនពីប្រទេសចិន ហើយជាវេទិការផ្លាស់ប្តូរទេពកោសល្យដ៏ប៉ិនប្រសព្វរបស់យុវជនកម្ពុជាលើ ជំនាញវិជ្ជាជីវៈផ្នែកឆុងកាហ្វេក្នុងកម្រិតអន្តរជាតិ និងកិច្ចការងារ សប្បុរសធម៌ដែលឆ្លុះបញ្ចាំងពីស្មារតីទទួលខុសត្រូវសង្គមក្នុងវិស័យធុរ កិច្ចទេសចរណ៍ និងការពង្រឹងទំនាក់ទំនងកម្ពុជា-ចិន តាមរយៈការប្រើប្រាស់វប្បធម៌កាហ្វេ ជាការរឹតចំណងមិត្តភាពកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវិស័យ ទេសចរណ៍។

ការរៀបចំការប្រកួតសិល្បៈឡាតេអាតជើងឯក កម្ពុជា-ចិន ឆ្នាំ២០២៦ ប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ នៅទីតាំងសណ្ឋាគារ Oakwood Premier Phnom Penh, One park នៅរាជធានីភ្នំពេញ។ ការប្រកួតសិល្បៈឡាតេអាតជើងឯក កម្ពុជា-ចិន ឆ្នាំ២០២៦ ជាព្រឹត្តិការណ៍សិល្បៈឡាតេអាតជើងឯកលើកទី១ (1st Championships Latte Art ) មានការទទួលស្គាល់ពីស្ថាប័ន ICLA របស់ប្រទេសចិន។ ការចូលរួមរបស់បណ្តាក្រុមហ៊ុនក្នុងស្រុកដូចជា គិរីកាហ្វេ ត្រូវបានគេមើលឃើញថាជាកម្លាំងចលករយ៉ាងសំខាន់ ក្នុងការរុញច្រានឲ្យកម្ពុជាក្លាយជាប្រទេសដំបូងគេក្នុងតំបន់បានទទួលជោគជ័យក្នុងការរៀបចំកម្មវិធីខ្នាតអន្តរជាតិនេះ៕

To Top