ស្ថានភាពជំនន់ទឹកភ្លៀង

ទំនប់ត្រពាំងវែង ក្នុងខេត្តឧត្ដរមានជ័យ ហក់ឡើងដល់កម្រិតប្រកាសអាសន្ន

ភ្នំពេញ ៖ នៅវេលានេះទំនប់ត្រពាំងវែង ស្ថិតនៅសង្កាត់កូនក្រៀល ក្រុងសំរោង កម្ពស់មានការហក់ឡើងជាបន្តបន្ទាប់ដល់កម្រិតប្រកាសអាសន្ន ទឹកហូរកាត់លើខ្នងទំនប់បរិមាណធារទឹកផ្នែកខាងលើហូចូលខ្លាំង និងមានភ្លៀងធ្លាក់ផង ។ នេះបើយោងតាម ក្រសួងធនធានទឹកនិងឧតុនិយម។

លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានដាក់បទបញ្ជាឲ្យមន្ទីរធនធានទឹក និងឧតុនិយម បញ្ជាគ្រឿងចក្រកាត់តួរទំនប់ប្រវែង ២០ម៉ែត្រ ដើម្បីកាត់បន្ថយផលប៉ះពាល់ ឲ្យបានជាអតិបរិមាហេដ្ឋារចនា សម្ពន្ធ័ប្រព័ន្ធធារាសាស្រ្ត និងលំនៅដ្ឋានប្រជាពលរដ្ឋ នៅក្បែរទំនប់ផងដែរ ៕

To Top