ភ្នំពេញ ៖ យោងតាមការព្យាកររបស់ក្រសួងធនធានទឹក និងឧតុ និយម ព្យុះទី១៩ ឈ្មោះ ហ្គោនី ( GONI ) នៅសមុទ្រចិនខាងត្បូងហើយថមថយអស់ឥទ្ធិពល នៅពេលចូលដល់លើភាគកណ្តាលប្រទេសវៀតណាមនៅថ្ងៃទី៥-៦ ខែវិច្ឆិកា ឆ្នាំ២០២០ គឺពុំមានឥទ្ធិលមកលើកម្ពុជាទេដែលធ្វើឲ្យកម្ពុជាពុំមានភ្លៀងជោគជាំខ្លាំងទេ។
ស្ថានភាពបែបនេះធ្វើឲ្យ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល មានសីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °Cនិងសីតុណ្ហភាពអតិបរមា មានពី ២៨-៣០ °C។ ចំណែក
បណ្តាខេត្តនានាមានភ្លៀងខ្សោយដោយអន្លើ ។ លើកលែងតែថ្ងៃទី ៦-៧ ខែវិច្ឆិកា នៅផ្នែកខ្លះអាចមានភ្លៀងធ្លាក់ខ្សោយទៅមធ្យម ។
សម្រាប់បណ្តាខេត្ត ជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសានសីតុណ្ហភាពអប្បបរមា មានពី ២០-២២ °C និងសីតុណ្ហភាពអតិបរមា មានពី ២៧-២៩ °C ហើយនឹងអាចមានភ្លៀងខ្សោយទៅមធ្យមនៅថ្ងៃទី៦-៧ ខែវិច្ឆិកា ។
ចំពោះតំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមា មានពី ២១-២៣ °C និងសីតុណ្ហភាពអតិបរមា មានពី ២៨-៣០ °C ពោលស្ទើរតែពុំមានភ្លៀង ។ លើកលែងតែ នៅៃថ្ងទី ៦-៧ ខែវិច្ឆិកា អាចមានភ្លៀងខ្សោយទៅមធ្យម ៕

