ស្ថានភាពជំនន់ទឹកភ្លៀង

Update៖ ចំនួនអ្នកស្លាប់ ក្នុងហេតុការណ៍ បាក់រលំអគារខុនដូ នៅផ្លរីដា អាមេរិក កើនឡើងដល់ ៤៦នាក់

ផ្លរីដា ៖ ចំនួនអ្នកស្លាប់ ដែលត្រូវបានបញ្ជាក់ នៅក្នុងការបាក់រលំផ្នែកខ្លះ នៃអគារលំនៅដ្ឋានកម្ពស់ ១២ ជាន់ នៅ Surfside ភាគអាគ្នេយ៍នៃរដ្ឋផ្លរីដា សហរដ្ឋអាមេរិក បានកើនឡើងដល់ ៤៦ នាក់បន្ទាប់ពីក្រុមរុករក និងជួយសង្គ្រោះ បានរកឃើញជនរងគ្រោះ ១០ នាក់ទៀត នៅក្នុងគំនរបាក់បែកនេះ។

អភិបាលក្រុងលោក Miami-Dade លោក Daniella Levine Cava បានលើកឡើងថា ចំនួនអ្នកស្លាប់បន្ទាប់ពីការដួលរលំនៃអគារខុនដូនៅ Surfside រដ្ឋផ្លរីដា បានកើនឡើងដល់ ៤៦ នាក់ បន្ទាប់ពីរកឃើញសាកសពជាច្រើននាក់បន្ថែមទៀត។

កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានចុះទៅទីតាំងបាក់រលំខុនដូ នៅរដ្ឋផ្លរីដាដោយផ្ទាល់ ដើម្បីពិនិត្យមើលស្ថានភាព និងដំណើរការជួយសង្គ្រោះ ខណៈអ្នកស្លាប់ និងបាត់ខ្លួនជាង ១៦០នាក់។

ហេតុការណ៍បាក់រលំអគារ ខុមដូកម្ពស់ ១២ជាន់នៅរដ្ឋផ្លរីដា សហរដ្ឋអាមេរិក បានកើតឡើងដោយបង្កឲ្យ មានអ្នកស្លាប់កើនឡើងជាបន្ដបន្ទាប់ និងបន្ដបាត់ខ្លួនជាងជិត ១០០នាក់ ដែលទំនងជាកំពុងជាប់គាំង នៅក្រោមគំនរបាក់បែក ។

បច្ចុប្បន្ននេះក្រុមការងារពាក់ព័ន្ធ កំពុងមមាញឹកក្នុងការជីកកាយ រកសាកសព និង អ្នកដែលនៅមានជីវិត ហើយប្រធានាធិបតី អាមេរិកលោក ចូ បៃដិន ក៏គ្រោងនឹងចុះទៅទីតាំងផ្ទាល់ផងដែរ នៅថ្ងៃនេះ ដើម្បីពិនិត្យមើលពីស្ថានភាព នៅទីនោះ ៕
ដោយ ឈូក បូរ៉ា

To Top