ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយមបាន ប្រកាសថា តំបន់មួយចំនួនរបស់កម្ពុជានឹងចុះត្រជាក់ រហូតដល់១៧អង្សាសេ ចាប់ពីថ្ងៃទី៨ដល់១៤ធ្នូឆ្នាំ២០២១។
យោងតាមសេចក្តីជូនដំណឹងបានឲ្យដឹងថា កម្ពុជាបន្តទទួលរងឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ពីចិនជាមួយនឹងខ្យល់មូសុងឦសានបក់ពីមធ្យមទៅបង្គួរ ។
ក្រសួងថា ស្ថានភាពបែបនេះ នឹងធ្វើឲ្យបណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល មានសីតុណ្ហភាពអប្បបរមា មានពី ១៩-២២អង្សាសេ និងសីតុណ្ហភាពអតិបរមា មានពី២៨-៣០អង្សាសេ ។
ចំណែក បណ្តាខេត្តដាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសានមានសីតុណ្ហភាពអប្បបរមាពី១៧-២០អង្សាសេ
និងសីតុណ្ហភាពអតិបរមាពី ២៧-២៩ អង្សាសេ។
សម្រាប់ខេត្តមណ្ឌលគិរី រតនគិរី ព្រះវិហារ និងឧត្តរមានជ័យ សីតុណ្ហភាព អប្បបរមា នៅក្នុងរង្វង់ ១៧អង្សាសេ។
ដោយឡែក តំបន់មាត់សមុទ្រមានសីតុណ្ហភាពអប្បបរមាពី២១-២៣អង្សាសេ និងសីតុណ្ហភាពអតិបរមាពី៣០-៣២អង្សាសេ៕

