ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសថា ក្នុងអំឡុងមួយសប្តាហ៍ខាងមុខនេះ(១៥-២១មីនា) កម្ពុជានឹងទទួលឥទ្ធិពល ខ្សោយពីទ្រនុងសម្ពាធខ្ពស់ (ចិន) ។ ទន្ទឹមនោះ ក៏អាចកើតមានសម្ពាធទាបតូចៗជាលក្ខណៈឡូកាល់ (Local) ផងដែរ ។
ស្ថានភាពបែបនេះ នឹងធ្វើឲ្យតំបន់ទំនាបកណ្តាល មានសីតុណ្ហភាពអប្បបរមាពី ២៤-២៦ អង្សាសេ និងសីតុណ្ណភាពអតិបរមាពី៣៤-៣៧អង្សាសេ ហើយអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅតិចតួចដោយអន្លើ ។
ចំពោះតំបន់ខ្ពង់រាប មានសីតុណ្ហភាពអប្បបរមាពី ២៣-២៥អង្សាសេ និងសីតុណ្ហភាពអតិបរមាពី៣៥-៣៧អង្សាសេ និងធាតុអាកាសក្តៅហើយស្ងួត ។
ដោយឡែក តំបន់មាត់សមុទ្រ មានសីតុណ្ហភាពអប្បបរមាពី២៣-២៥អង្សាសេ និងសីតុណ្ណភាពអតិបរមាពី ៣៣-៣៥អង្សាសេ ហើយអាចនឹងមានភ្លៀងក្នុងកម្រិតពីខ្សោយទៅតិចតួចដោយអន្លើ៕

