សុខភាព

អត្ថប្រយោជន៍ នៃការទំពារស្ករកៅស៊ូ ក្រោយពេលញាំអាហាររួច

បរទេស៖ អ្នកវិទ្យាសាស្ត្របាននិយាយថា អ្នកគួរតែទំពារស្ករកៅស៊ូ បន្ទាប់ពីញាំអាហាររួច ដើម្បីការពារធ្មេញរបស់អ្នកពីការរលួយ។

យោងតាមសារព័ត៌មាន Daily Mail ចេញផ្សាយកាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឱ្យដឹងថា ក្រុមអ្នកស្រាវជ្រាវលើការលាងជម្រះ បានសិក្សាអស់រយៈពេល ៥០ ឆ្នាំ ហើយបានរកឃើញថា ស្ករកៅស៊ូគ្មានជាតិស្ករកាត់ បន្ថយហានិភ័យ នៃការពុកធ្មេញបាន ២៨ ភាគរយ។

វាមានប្រសិទ្ធភាពដោយធ្វើឱ្យមាត់បង្កើត ទឹកមាត់កាន់តែច្រើន ជួយបន្សាប និងលាងសម្អាតអាស៊ីត ដែលបង្កើតនៅពេលយើងញ៉ាំអាហារ។ អាស៊ីតទាំងនេះជាធម្មតានៅជាប់នឹងមាត់ និងធ្មេញរយៈពេល ២០ នាទី បន្ទាប់ពីបរិភោគ។

ស្ករកៅស៊ូដែលមានជាតិស្ករក៏អាចបង្ក ឱ្យមានការកើនឡើងនូវទឹកមាត់ផងដែរ ប៉ុន្តែជាតិស្ករធ្វើឱ្យធ្មេញពុក ប្រែជាស្តែងនៅពេលវាមាន ប្រតិកម្មជាមួយបាក់តេរី នៅក្នុងមាត់។

អ្នកស្រាវជ្រាវក៏បាន និយាយផងដែរថា ជាតិស្ករសិប្បនិម្មិតនៅក្នុងស្ករ កៅស៊ូគ្មានជាតិស្ករ, xylitol និង sorbitol អាចជួយក្នុងការរក្សាមាត់របស់យើង មិនអោយមានមេរោគ៕
ប្រែសម្រួលៈ ណៃ តុលា

To Top