សុខភាព

បច្ចុប្បន្ន ម្តាយជនជាតិអាមេរិក មើលទូរទស្សន៍ច្រើនជាង ធ្វើកិច្ចការផ្ទះ

លោក Edward Archer នៃមហាវិទ្យាល័យ Arnold ផ្នែកសុខភាពសាធារណ នៃរដ្ឋខារ៉ូលីណាខាងត្បូង បាននិយាយថា ស្រ្តីបានចំនាយពេល ២៥ភាគរយ ច្រើនជាងពេលធ្វើកិច្ចការផ្ទះ ដើម្បីអង្គុយលេង នៅមុខកុំព្យូទ័រ និងមើលទូរទស្ស
ជាមួយគ្នានេះដែរ ក្រុមអ្នកស្រាវជ្រាវ បានធ្វើការស្ទង់មតិចំពោះស្ត្រី ដែលមានកូនអាយុ៥ឆ្នាំចុះ និងស្រ្តីដែលមានកូនអាយុ ៦ ដល់១៨ឆ្នាំ ដោយពួកគេត្រូវបានបែងចែកជា ២ក្រុម។

នៅក្នុងអំឡុងពេល៤៥ឆ្នាំ នៅក្នុងការសិក្សាស្រាវជ្រាវនេះ បានបង្ហាញលទ្ធផលឲ្យឃើញថា ម្តាយដែលមានកូនអាយុក្មេងតិចជាង ៥ឆ្នាំមានការចុះថយ សម្រាប់ការធ្វើកិច្ចការផ្ទះ ដោយពួកគេបានចំនាយពេលតែ ១៤ម៉ោងក្នុងមួយសប្តាហ៍ ឬ ២ម៉ោងក្នុងមួយថ្ងៃ នៅក្នុងការធ្វើកិច្ចការផ្ទះ ដូចជាការបោសជូតផ្ទះជាដើម។

ដោយឡែកម្តាយដែលមានកូនអាយុច្រើនជាង មានការថយចុះកាន់តែខ្លាំង ដោយពួកគេចំនាយពេលតែ ១១ម៉ោង ក្នុងមួយសប្តាហ៍ដើម្បីធ្វើកិច្ចការផ្ទះ។
ទន្ទឹមគ្នានេះដែរ ការសិក្សាក៏បានរកឃើញទៀតថា ការចុះថយ នៃការធ្វើសកម្មភាពរបស់ស្រ្តី និងការកើនឡើង នៃភាពទំនេររបស់ពួកគេ អាចនាំឲ្យពួកគេប្រឈមមុខ និងជំងឺធាត់ និងជំងឺស្រ្តេសនាថ្ងៃអនាគត៕​ ដោយ៖ ហង់ ច័ន្ទសុបញ្ញា

To Top