ដើម្បីឲ្យរាងកាយ ដឹកនាំតួនាទីរបស់វា ប្រកបដោយប្រសិទ្ធភាព រាងកាយចាំបាច់ ត្រូវការថាមពល។ ថាមពលនេះត្រូវទទួល តាមរយៈដំណើរការមួយ ហៅថាចំហេះ។
សារធាតុប្រេងសម្រាប់ចំហេះនេះ គឺជាអាហារដែលយើង បានទទួលទាន។ ចំណែកឯលទ្ធផល នៃចំហេះនៅក្នុងរាងកាយ តាមពិតទៅមិនមែនជាភ្លើង ឬកម្តៅខ្លាំងក្លានោះទេ។ជាក់ស្តែងវាគឺជាកម្តៅមួយល្មម ដែលមានតុល្យាភាព នៅក្នុងរាងកាយ យ៉ាងពិតប្រាកដ។ មានសារធាតុជាច្រើន នៅក្នុងរាយកាយដែលតួនាទី របស់វាត្រូវបូករួមអុកស៊ីសែន ជាមួយនឹងជាតិប្រេង ក្នុងរបៀបគ្រប់គ្រង មួយតាមលំដាប់។
រាងកាយបានរក្សាសីតុណ្ហភាព ជាធម្យម ដោយមិនទាក់ទង និងអាកាសធាតុខាងក្រៅឡើយ។ ប្រការនេះធ្វើឡើង ដោយចំណុចកណ្តាល នៃខួរក្បាលហៅថា មជ្ឈមណ្ឌលសីតុណ្ហភាពមានបីផ្នែក ទីមួយមជ្ឈមណ្ឌល គ្រប់គ្រងសីតុណ្ហភាពឈាម ទីពីរបង្កើនសីតុណ្ហភាព នៅពេលវាធ្លាក់ចុះ និងទីបីធ្វើឲ្យឈាមត្រជាក់ នៅពែលសីតុណ្ហភាពឡើងខ្ពស់ពេក។
នៅពេលយើងញ័រខ្លួន វាជាប្រតិកម្មនៃរាងកាយរបស់យើង ដោយស្វ័យប្រវត្តិចំពោះសីតុណ្ហភាព ដែលធ្លាក់ចុះដល់កម្រិតទាប។ ការញ័រខ្លួនបានបង្កើតកម្តៅ យ៉ាងពិតប្រាកដ៕ ដោយ៖ ហង់ ច័ន្ទសុបញ្ញា