សត្វរុយ៖ រុយជាសត្វចង្រៃតែវាខ្លាចម្ទេស ព្រោះវាមិនចូលចិត្តក្លិនឆួល របស់ម្ទេសឡើយ។ ដូច្នេះនៅពេលយើង ចង់ហាលសាច់ប្រឡាក់ ឲ្យមានអនាម័យល្អ ចៀសវាងរុយរោមនោះ អ្នកគួរតែយកម្ទេសក្រៀម ទៅដោតតាមចន្លោះ ចង្កាក់សាច់ ឬចងព្យួរជុំវិញចង្កាក់សាច់ ដើម្បីការពារ កុំឲ្យរុយមករោម។
អ្នកគួរតែយកម្រេចបុកម៉ដ្ឋ លាយជាមួយស្ករត្នោត កូរឲ្យរាវ និងឲ្យស្អិត រួចយកទៅលាប ពីលើក្រដាស ហើយយកវាទៅដាក់កន្លែងដែរ សម្បូររុយ នោះសត្វរុយ នឹងមិនហ៊ាន មកក្បែរឡើយ។
មួយវិញទៀត ប្រសិនបើនៅក្នុងផ្ទះបាយរបស់អ្នក មានរុយច្រើន ហើយចូលចិត្តទុំ នៅលើចានអាហារ អ្នកគួរយកទាន២ ឬ ៣ដើម មកដោយលើតុបាយ ដើម្បីបង្អើររុយ។
សត្វកន្លាត៖ ដើម្បីការពារកន្លាត កុំឲ្យចូលទៅរោមអាហារ អ្នកគួរតែយកម្រេច ប្រមាណ ២ ទៅ ៨គ្រាប់ ទៅដាក់តាមជ្រុងទូអាហារ ឬតាមកន្លែងផ្សេងៗ ដែលកន្លែងដែលកន្លាត ចូលចិត្តឆ្លងកាត់។ មួយវិញទៀត អ្នកក៏អាចយកប្រឹងស្រល់ ទៅលាបជូតតាមផ្លូវកន្លាត ឬ ទីកន្លែងដែលកន្លាត ចូលចិត្តមកប្រមូលផ្តុំ ក៏អាចបណ្តេញកន្លាតបានដែរ៕ ដោយ៖ ហង់ ច័ន្ទសុបញ្ញា