ភ្នំពេញ៖ លោកស្រីវេជ្ជបណ្ឌិត អេ លីន ផ្នែកសម្ពព និងរោគស្ត្រី មានសញ្ជាតិថៃ បានបញ្ជាក់ថា ភាគច្រើនដែលធ្វើឲ្យស្ត្រី កើតជំងឺមហារីកមាត់ស្បូន ដោយសារ ការធ្លាក់ឈាម ខុសពីប្រក្រតី។
ក្នុងបទបង្ហាញ ដល់ស្ត្រី នាថ្ងៃទី៧ ខែមីនា ឆ្នាំ២០២០ លោកវេជ្ជបណ្ឌិត ដែល បំរើការងារផ្នែកសម្ពព និងរោគស្ត្រី នៅមន្ទីរពេទ្យ រ៉ូលយ៉ាល់ភ្នំពេញ បានឲ្យដឹងថា ភាគច្រើន ធ្វើឲ្យស្ត្រី មានជំងឺមហាមាត់ស្បូន ដោយសារស្ត្រីនោះ មានការធ្លាក់ឈាម តាមទ្វាមាស ខុសពីប្រកតី ។ ប៉ុន្តែក៏មានកត្តាមួយចំនួន ដែលកម្ររ និងអាចកើតមាន ទៅជាជំងឺមហារីក ដូចជាស្ត្រីនោះ មានជំងឺនៅតំបន់ផ្នែកត្រគាក ឬក៏ធ្លាក់សជាដើម។
លោកស្រីវេជ្ជបណ្ឌិត ក៏បានឲ្យដឹងថា ជំងឺមហាផ្ទៃមាត់ស្បូន ភាគច្រើនកើត នៅតំបន់អាស៊ីអាគ្នេយ៍ ក្នុងនោះមានកម្ពុជា និងថៃ ដែលនៅពេលខាងមុខ អាចមានបញ្ហាប្រឈរមុខ ច្រើន ចំពោះជំងឺមហារីកមាត់ស្បូននេះ។
លោកស្រីបន្ថែមថា ជំងឺមហារីកមាត់ស្បូន មានរោគសញ្ញាដំបូង ដែលសំខាន់ ដែលស្ត្រីសង្ស័យថា មានជំងឺមហារីកផ្ទៃមាត់ស្បូន គឺការធ្លាក់ឈាម ខុសពីប្រក្រតី ដូចជាក្រោយពេលស្ត្រីនោះ រួមភេទ (រួមសង្វាក់) គាត់មានការធ្លាក់ឈាម ឬគ្មានការធ្លាប់ឈាម ដោយសារការរួមភេទនោះទេ ប៉ុន្តែស្ត្រីនោះធ្លាក់ឈាម ខុសប្រក្រតីតែម្តង ដែលជាសញ្ញាសំខាន់ នៃជំងឺមហារីកមាត់ស្បូនដែរ។
ចំពោះវិធានការ ក្នុងការព្យាបាល ជំងឺមហារីមាត់ស្បូននេះដែរ លោកវេជ្ជបណ្ឌិត ដាំរ៉ុង ដែលមានសញ្ជាតិថៃ ដែរបានបញ្ជាក់ថា «អ្វីដែលសំខាន់នោះ គឺស្ត្រីត្រូវទៅពិនិត្យ នៅមន្ទីរពេទ្យជាដំបូង ព្រោះថាមហារីកទាំងអស់ មិនអាចបញ្ជាក់ចេញ ជារោងគសញ្ញានោះទេ ។ ការពិនិត្យដំបូង ដើម្បីធ្វើការការពារ គឺជាចំណុខសំខាន់។ អីញ្ចឹងបានជាយើង លើកទឹក ចិត្តឲ្យស្ត្រី នៅក្នុងប្រទេសកម្ពុជា មកធ្វើការ ត្រួតពិនិត្យសុខភាព នៅតំបន់អាងត្រគាក របស់គាត់ ដើម្បីមើលថា តើគាត់មានបញ្ហាអ្វីខ្លះ កើតឡើង»។
លោកវេជ្ជបណ្ឌិត បានបន្ថែមស្ត្រីទាំងអស់ គួរតែទទួលបាន ការចាក់វ៉ាក់សាំងពួក HPV ដែលជាវាក់សាំងមួយប្រភេទ ការពារការកើតជំងឺ មហារីកមាត់ស្បូន។
ជាមួយគ្នានោះដែរ លោកស្រីវេជ្ជបណ្ឌិត បានអះអាងថា ស្ត្រីដែលកើត ជំងឺមហារីកមាត់ស្បូននោះ ភាគច្រើនកើតចាប់ពីស្ត្រីនោះ រួមភេទ (រួមសង្វាក់)។ ហើយភាគច្រើននោះ ស្ត្រីអាយុចាប់ពី៣៥ ឆ្នាំឡើងទៅ អាចនឹងកើតជំងឺមហារីកមាត់ស្បូន។
ក្នុងឱកាសនោះដែរ លោកស្រីវេជ្ជបណ្ឌិតអេលីន បានអះអាងថា នៅក្នុងមន្ទីរពេទ្យ រ៉ូលយ៉ាល់ភ្នំពេញ មានឧបករណ៍គ្រប់ប្រភេទ ក្នុងការពិនិត្យព្យាបាល ជំងឺមហារីកមាត់ស្បូននេះ ។ មុនដំបូងគ្រូពេទ្យនិងពិនិត្យ បើកមើល ពីកោសិការមហារីក មាត់ស្បូន និងធ្វើការតេស្ត មើលពពួកមេរោគHPV ។ នៅពេលដែលធ្វើតេស្តរួច ហើយរកឃើញថា ស្ត្រីនោះមានបញ្ហាខុសប្រក្រតីនោះ មន្ទីរពេទ្យ ក៏មានម៉ាស៊ីនពិនិត្យបង្ហាញ ឲ្យកាន់តែច្បាស់ថែមទៀត។
ក្នុងឱកាសនោះដែរ ទាំងលោកស្ត្រីវេជ្ជបណ្ឌិត និងលោកវេជ្ជបណ្ឌិត លើកឡើងថា ដើម្បីជៀងវាង ការកើតជំងឺមហារីកមាត់ស្បូននេះ ស្ត្រីត្រូវតែគិតគូរ ពីការរួមភេទ ប្រកបដោយសុវត្ថិភាព និងការទៅទទួលវាក់សាំងព្យាបាល និងពិនិត្យជាដំបូង និងតាមដានជាប្រចាំ ដើម្បីកុំឲ្យមានបញ្ហាកើតឡើង ។
សូមជម្រាបថា នៅព្រឹកថ្ងៃដដែល លោកវេជ្ជបណ្ឌិត ក៏បានបង្ហាញពីកន្លែង ដែលជំងឺមហារីកមាត់ស្បូន និងវិធីព្យាបាល ទៅកាន់ស្ត្រីជាច្រើនរូបផងដែរ៕ ស.ចំណាន