តើអ្នកធ្លាប់គិតចង់ ទៅពិនិត្យសុខភាព ហើយចង់ធ្វើដំណើរកម្សាន្ត ក្នុងពេលតែមួយទេ? ជាការពិតណាស់មនុស្សភាគច្រើន តែងតែទៅជួបជាមួយវេជ្ជបណ្ឌិត ក្រោយពេលដែលពួកគាត់ ចាប់ផ្ដើមឈឺ ឬមានរោគសញ្ញាធ្ងន់ធ្ងរ រួចទៅហើយ។
ជាទូទៅ មនុស្សតែងតែស្វែងរក នូវដំបូន្មានវេជ្ជសាស្រ្ត បរិភោគរបបអាហារ ដែលមានគុណភាព និងអនុវត្តនូវលំហាត់ប្រាណ ឲ្យបានទៀងទាត់ ដើម្បីទទួលបានសុខភាពល្អ។ បើទោះជាយ៉ាងណាក្ដី សកម្មភាពទាំងអស់នេះ មិនគ្រប់គ្រាន់ ក្នុងការការពារខ្លួន អ្នកពីជំងឺដ៏កាចសាហាវឡើយ។ ដូច្នេះហើយ ដើម្បីទទួលបានសុខភាពល្អ បុគ្គលម្នាក់ៗត្រូវតែធ្វើខ្លួន ឲ្យមានភាពសប្បាយរីករាយ ហើយនេះក៏ជាមូលហេតុ ដែលការធ្វើដំណើរកម្សាន្ដ ក្លាយជាតួនាទីដ៏សំខាន់ មួយទៀតក្នុងការជួយ ដល់សុខភាពរបស់យើងផងដែរ។
ការធ្វើដំណើរ និងជួបមនុស្សថ្មីៗ អាចជួយឲ្យអ្នកនឹងជួយបង្កើន នូវភាពរីករាយ និងសប្បាយចិត្ត ដែលកត្តាទាំងនេះ ជួយកាត់បន្ថយភាពតានតឹង និងការថប់អារម្មណ៍ បានមួយកំរិតផងដែរ។
សូមពិនិត្យមើល អត្ថបទខាងក្រោម អំពីចំនុចដែលអ្នកគួរដឹង លើចំណេះដឹងទាក់ទង នឹងវេជ្ជសាស្ត្រ ព្រមទាំងការព្យាបាល និងការណែនាំ អំពីការធ្វើដំណើរកម្សាន្ដ។
សារៈសំខាន់ នៃការត្រួតពិនិត្យ សុខភាពជាប្រចាំ
ការពិនិត្យសុខភាព ឲ្យបានទៀងទាត់គឺជារឿងចាំបាច់ សម្រាប់មនុស្សគ្រប់គ្នា។ វាជួយកាត់បន្ថយហានិភ័យ នៃជំងឺផ្សេងៗ និងធានាថា រាងកាយខាងក្នុង របស់អ្នកមានសុខភាពល្អ។ តាមរយៈការពិនិត្យសុខភាព អ្នកអាចនឹងរកឃើញ បញ្ហាសុខភាពមួយចំនួន ដែលនឹងគំរាមកំហែង ដល់អាយុជីវិតអ្នក បើទោះបីជាអ្នកមើលមិនឃើញ ឬមិនមានអារម្មណ៏ដឹងជាមុន ដូចជា ជំងឺរ៉ាំរ៉ៃនិងជំងឺដែលមិនមាន រោគសញ្ញាច្បាស់លាស់។
ការត្រួតពិនិត្យសុខភាពជាប្រចាំ ជារឿងមួយដ៏សំខាន់ ក្នុងការផ្តល់ពេលវេលាគ្រប់គ្រាន់ ដល់គ្រូពេទ្យ ដើម្បីតាមដានស្ថានភាពជំងឺ និងជួយដល់ការព្យាបាល របស់អ្នកផងដែរ។
តើអ្នកគួរធ្វើ ការពិនិត្យសុខភាព ញឹកញាប់ប៉ុណ្ណា?
ការណែនាំ សម្រាប់ការពិនិត្យសុខភាព ជាប្រចាំគឺផ្អែកលើអាយុ កត្តាប្រឈមហានិភ័យ និង ស្ថានភាពសុខភាព បច្ចុប្បន្នរបស់អ្នក។
- មនុស្សមានសុខភាពល្អ ដែលមានអាយុចាប់ពីអាយុ ៣០ ឆ្នាំឬតិចជាងនេះ : ត្រូវត្រួតពិនិត្យសុខភាពរៀងរាល់ ២ ទៅ ៣ ឆ្នាំម្តង ដើម្បីការពារនូវជំងឺផ្សេងៗនាពេលអនាគត។
- មនុស្សដែលមានអាយុចន្លោះពី ៣០ ដល់ ៤០ ឆ្នាំ: ត្រូវធ្វើការត្រួតពិនិត្យសុខភាព ជារៀងរាល់ឆ្នាំទៅលើជំងឺទូទៅ មួយចំនួនដូចជា ជំងឺធាត់ឬទឹកនោមផ្អែម។
- ស្ត្រីដែលមានអាយុចាប់ពី ៤០ ឆ្នាំឡើងទៅ : ត្រូវពិភាក្សាជាមួយវេជ្ជបណ្ឌិត និងធ្វើការពិនិត្យទៅលើ ជំងឺមហារីកសុដន់អោយបានទៀងទាត់។
- មនុស្សដែលមានអាយុលើសពី ៥០ឆ្នាំ: ត្រូវឧស្សាហ៏ទៅជួប ជាមួយគ្រូពេទ្យ និងទៅត្រួតពិនិត្យសុខភាព តាមការណែនាំរបស់គាត់។
ហើយប្រសិនបើអ្នកយល់ថា ខ្លួនអ្នកមានអារម្មណ៍ មិនសូវស្រួលខ្លួន ឬមានចេញ នូវរោគសញ្ញាណាមួយ អ្នកត្រូវតែទៅជួបគ្រូពេទ្យជាបន្ទាន់។
អ្នកក៏គួរតែទៅពិនិត្យសុខភាព ឲ្យបានញឹកញាប់ផងដែរ នៅពេលដែលអ្នកត្រូវការ ការថែទាំ ជាពិសេសសម្រាប់ អ្នកមានផ្ទៃពោះឬ សម្រាប់អ្នកដែលមាន របៀបរស់នៅមិនល្អ រួមមានការជក់បារី ការផឹកស្រា និងភេសជ្ជះមានជាតិស្ករច្រើន ការបរិភោគច្រើនលើសលប់ និងជាពិសេសនៅពេល ដែលគ្រួសារ អ្នកមានជំងឺតំណពូជ។
ការពិនិត្យសុខភាពសំខាន់ៗ ដែលអ្នកគួរធ្វើ
ប្រសិនបើអ្នកមានសុខភាពល្អហើយ តែចង់ពិនិត្យសុខភាពរបស់អ្នក ខាងក្រោមនេះ គឺជាការធ្វើតេស្ត ត្រួតពិនិត្យទូទៅ សម្រាប់ទាំងបុរសនិងស្ត្រី
- ការពិនិត្យរាងកាយសម្រាប់បុរស
- Prostate-specific antigen(PSA) ចំពោះបុរស
- ការធ្វើតេស្តវេជ្ជសាស្ត្រលើរោគស្ត្រី
- ការធ្វើតេស្ត Mammogram ដើម្បីរកមើលជំងឺមហារីកសុដន់ ចំពោះស្ត្រី
- ការពិនិត្យសុខភាពបេះដូង
- ការពិនិត្យលើជំងឺទឹកនោមផ្អែម
- ការធ្វើតេស្តឈាម occult fecal ឬការឆ្លុះពោះវៀនធំ សម្រាប់ជំងឺមហារីក ពោះវៀនធំ
អ្វីដែលអ្នកគួរដឹង អំពីដំណើរកម្សាន្ដ ជួយដល់សុខភាព
តាមការស្រាវជ្រាវ បានបង្ហាញឲ្យឃើញថា ការធ្វើដំណើរកម្សាន្ដអាចជួយដល់ ដំណើរការខួរក្បាលនិង សកម្មភាពរាងកាយ ជម្រុញដល់សុខភាព បេះដូងរបស់អ្នក ថែមទាំងជួយទៅដល់ ការច្នៃប្រឌិត និងធ្វើឲ្យអ្នកមាន ភាពសប្បាយរីករាយ ថែមទៀតផង។ ភាពរីករាយនិងការសម្រាក បន្ធូរអារម្មណ៍ពិតជាសំខាន់ណាស់ សម្រាប់មនុស្សគ្រប់គ្នា។
ស្រដៀងគ្នានេះដែរ ការពិនិត្យ និងព្យាបាលសុខភាព មិនមែនជាអ្វីធ្វើឲ្យមនុស្សកាន់តែ មានការបារម្ភថែមទៀតនោះទេ។ ការពិនិត្យសុខភាពព្រមទាំង ការធ្វើដំណើរកម្សាន្ត អាចជាមធ្យោបាយ ដោះស្រាយដ៏អស្ចារ្យ សម្រាប់មនុស្សគ្រប់រូប នាពេលអនាគត។ ប្រទេសជាច្រើននៅលើពិភពលោក រួមទាំងប្រទេសម៉ាឡេស៊ី ក៏កំពុងលើកកម្ពស់ និងរៀបចំសេវាកម្មពិនិត្យសុខភាព ដែលបានដាក់រួមបញ្ចូល ជាមួយដំណើរកម្សាន្ត។
ឧទាហរណ៍ដូចជា ក្រុមប្រឹក្សាទេសចរណ៏ សុខភាពម៉ាឡេស៊ី (MHTC) ជាទីភ្នាក់ងារមួយដែលស្ថិតនៅក្រោម ក្រសួងសុខាភិបាល ដែលផ្តល់សេវាកម្ម សម្រាប់អ្នកដំណើរទៅ ពិនិត្យសុខភាព ដោយផ្ដល់សេវាកម្ម ការស្វាគមន៍ និង អមដំណើរ តាំងពីដើមរហូតទៅ ដល់ប្រទេសម៉ាឡេស៊ី។ MHTC ក៏ជាមជ្ឈមណ្ឌលមួយ ដែលផ្ដល់ព័ត៌មាន សេវាសុខភាព និងផ្តល់យោបល់ លើជម្រើសទេសចរណ៍ ក៏ដូចជាការសម្របសម្រួល ព័ត៌មានផ្សេងៗ និងការរៀបចំសម្រាប់ ការដឹកជញ្ជូន ការស្នាក់នៅ និងការធ្វើដំណើរកម្សាន្ដ ក្នុងប្រទេសម៉ាឡេស៊ីផងដែរ។
ប្រសិនបើអ្នកមានគម្រោង ទៅពិនិត្យសុខភាព ពេលធ្វើដំណើរកម្សាន្ដ ដែលមានទាំងប្រព័ន្ធថែទាំ សុខភាពដ៏ល្អ និងតម្លៃសមរម្យនោះ ប្រទេសម៉ាឡេស៊ី គឺជាជម្រើសល្អបំផុតសម្រាប់អ្នក។ ប្រព័ន្ធសុខាភិបាល របស់ប្រទេសម៉ាឡេស៊ី អាចធ្វើការត្រួតពិនិត្យសុខភាព បានយ៉ាងជាក់លាក់ ជាពិសេសគឺការពិនិត្យ ទៅលើគភ៌ ជំងឺបេះដូង និងជំងឺផ្សេងៗជាច្រើនទៀត។ ដំណើរការនៃការណាត់ជួប ជាមួយវេជ្ជបណ្ឌិតនៅមន្ទីរពេទ្យ ក្នុងប្រទេសម៉ាឡេស៊ី គឺមានភាពសាមញ្ញបំផុត។
ប្រសិនបើអ្នកសង្ស័យ អំពីការចំណាយទៅលើ ការធ្វើដំណើរកម្សាន្ដ កន្លែងគេង ការជ្រើសរើសមន្ទីរពេទ្យ ដែលសមស្របនឹង ស្ថានភាពរបស់អ្នក អ្នកអាចពិគ្រោះជាមួយ ទេសចរណ៏សុខភាព ម៉ាឡេស៊ី(MHTC)បាន ។ លើសពីនេះទៅទៀត ពេលវេលាដែលចំណាយ នៃការត្រួតពិនិត្យ ជាទូទៅគឺមានរយៈពេលត្រឹមតែ កន្លះថ្ងៃប៉ុណ្ណោះ មនុស្សភាគច្រើនតែងឆ្លៀត ទៅទិញឥវ៉ាន់ ដើរលេងកំសាន្ត ឬទៅទស្សនា កន្លែងសប្បាយៗជាច្រើន ក្នុងប្រទេសម៉ាលេស៊ី ដើម្បីបន្ធូរអារម្មណ៍ រឺភាពតានតឹងក្រោយពេល ពិនិត្យសុខភាពរួច។
សរុបមក ការត្រួតពិនិត្យសុខភាពពិតជា ចាំបាច់ណាស់ ជាពិសេសគឺសម្រាប់ មនុស្សវ័យកណ្តាលឡើងទៅ។ ទោះជាយ៉ាងណាក៏ដោយ ការពិនិត្យសុខភាព មិនគួរបន្ថែមសម្ពាធ ទៅលើបុគ្គលណាម្នាក់ទេ។ ដូច្នេះអ្នកអាច ពិចារណាជ្រើសរើសយក ការធ្វើដំណើរកម្សាន្តផង និងឆ្លៀតទៅពិនិត្យសុខភាពផង។
ប្រទេសម៉ាឡេស៊ី គឺជាប្រទេសមួយ ដែលផ្សព្វផ្សាយ លើការពិនិត្យសុខភាព រួមជាមួយដំណើរកំសាន្ត ដ៏សំបូរបែបទៅកាន់មនុស្សគ្រប់គ្នា ក្នុងសកលលោក ដែលមានគុណភាព មានភាពងាយស្រួល មានតំលៃសមរម្យ ក៏ដូចជាផ្តល់ជូន អ្នកទេសចរ នូវទេសភាពធម្មជាតិ ទីក្រុងបេតិកភណ្ឌ និងទីក្រុងរាត្រី ដែលមានសភាពអ៊ូអរ។
ជាមួយនឹងនីតិវិធី ប្រតិបត្តិការស្តង់ដារ (SOPs) អ្នកនឹងមិនចាំបាច់ព្រួយបារម្ភ អំពីការធ្វើដំណើរទៅកាន់ ប្រទេសម៉ាឡេស៊ីទេ។ អ្នកដំណើរដែលត្រូវការ ការព្យាបាលចាំបាច់ គឺតែងតែអាចចូលមក ប្រទេសម៉ាឡេស៊ី ធ្វើការព្យាបាលបាន យ៉ាងងាយស្រួល។ សូមអានបន្ថែមអំពី SOP នៅទីនេះ៖ https://malaysiahealthcare.org/sop-for-healthcare-travellers-entering-malaysia/. អ្នកក៏អាចសាកសួរ MHTC តាមរយៈទំព័រហ្វេសប៊ុក របស់ពួកគេ Medical Tourism Malaysia – Cambodia៕