ខែនេះ គឺជាខែចុងក្រោយនៃឆ្នាំ គឺខែធ្នូ។ តើមានប៉ុន្មានចំណុច ដែលអ្នកសន្យានឹងខ្លួនឯងថា នឹងផ្លាស់ប្តូរក្នុងឆ្នាំនេះ ប៉ុន្តែ នៅតែមិនបានផ្លាស់ប្តូរបាន? ពេលនេះ ប្រសិនបើអ្នក ត្រូវបានណែនាំពី វិធីបំបាត់ទម្លាប់ ទាំងនោះ តើអ្នក នឹងចាប់ផ្តើមអនុវត្តវិធីទាំងនោះ ដែរឬទេ?
ដើម្បីកែទម្លាប់អាក្រក់របស់អ្នក គន្លឹះដ៏សាមញ្ញដែលខ្ញុំ អាចចែករំលែក ពីបទពិសោធន៍ផ្ទាល់ខ្លួនរបស់ខ្ញុំ គឺត្រូវអនុវត្តតាម រូបមន្ត ២១/៩០ ដែលត្រូវបានរកឃើញ តាំងពីឆ្នាំ១៩៦០។
ក្បួន ២១/៩០ បានចែងថា យើងត្រូវការពេល២១ថ្ងៃនៃការធ្វើអ្វីមួយឱ្យជាប់លាប់ មុនពេលវាក្លាយជាទម្លាប់ និង ៩០ថ្ងៃដើម្បីធ្វើឱ្យវាផ្លាស់ប្តូររបៀបរស់នៅអចិន្ត្រៃយ៍។២១ថ្ងៃនៃការបង្កើតទម្លាប់អានឱ្យច្រើន។ ២១ថ្ងៃដែលមិនមានការត្អូញត្អែរ។ ២១ថ្ងៃនៃការហាត់ប្រាណឱ្យបានទៀងទាត់។
២១ថ្ងៃនៃការកាត់បន្ថយ ការទទួលទានជាតិស្កររបស់អ្នក។ ២១ថ្ងៃនៃការយកចិត្តទុកដាក់លើការងាររបស់អ្នក ដោយមិនពន្យារពេល ឬទុកដល់ថ្ងៃស្អែក។ អ្នកអាចមានទម្លាប់មួយចំនួនផ្សេងទៀត ដែលអ្នកចង់ផ្លាស់ប្តូរ ក្នុងឆ្នាំថ្មីនេះ។
សូមកំណត់គោលដៅ បង្កើតផែនការ ផ្ដោតចិត្តគំនិត ប្តេជ្ញាចិត្ត និងអនុវត្តទម្លាប់នោះឱ្យបានជាប់លាប់។ អ្វីដែលអ្នកត្រូវការនោះគឺ ២១ថ្ងៃនៃការលះបង់ទម្លាប់ មិនល្អ ហើយប្តេជ្ញាចិត្ត ក្នុងការចាប់យកទម្លាប់ល្អ។ សូមចាប់ផ្តើមឥឡូវនេះ។
***It is the last month of the year, December. How many things you promised yourself you would change, but still have not adjusted? Now, if you are told of how to eliminate those habits, would you do so?
To break your bad habits, the simple tips I can share from my personal experience is followed by 21/90 formula, which was found since 1960.The 21/90 rule states that it takes 21 days of consistently doing something before it comes a habit and 90 days to make it a permanent lifestyle change.
21 days of making a reading habit. 21 days of no complaints. 21 days of going to the gym will make you not even think twice about not going anymore. 21 days of reducing your sugar intake. 21 days of working on your side hustle to get rid of procrastination.
Name your bad habits and time to break them.Set goals, make a plan, focus, commit and repeat. All it takes is 21 days of dedication. Why not start now?#KithMeng#RoyalGroup