ព័ត៌មានជាតិ

អ្នកឧកញ៉ា គិត ម៉េង ឧបត្ថម្ភ៥០ម៉ឺនដុល្លារ ដើម្បីគាំទ្រដល់បេសកកម្មនិងសកម្មភាពសំខាន់ៗ កាកបាទក្រហមកម្ពុជា

ដើម្បីអបអរសាទរខួបលើកទី១៥៩ នៃទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២២ ខ្ញុំនិងភរិយាខ្ញុំ ចំណាន មានកិត្តិយសក្រៃលែងក្នុងការចូលរួម ឧបត្ថម្ភថវិកាជូនកាកបាទក្រហមកម្ពុជា។

ការឧបត្ថម្ភទឹកប្រាក់ចំនួន៥០ម៉ឺនដុល្លារនេះ គឺមានសារៈសំខាន់ណាស់ ដើម្បីគាំទ្រដល់បេសកកម្មនិងសកម្មភាពសំខាន់ៗរបស់កាកបាទក្រហមកម្ពុជា ដឹកនាំដោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែគិតគូរជានិច្ចអំពីការផ្តល់ជំនួយសង្គ្រោះបន្ទាន់ តម្រូវការចាំបាច់ ក៏ដូចជាការគាំទ្រផ្នែកស្មារតីដល់ជនរងគ្រោះនៃគ្រោះមហន្តរាយនានា ដើម្បីធានាថាជនងាយរងគ្រោះទាំងនោះមានសុខភាពល្អ ទទួលបានអាហារហូបចុកគ្រប់គ្រាន់ និងជាពិសេសផ្តល់ការយកចិត្តទុកដាក់ និងថែទាំដល់ប្រជាជនដែលងាយរងគ្រោះបំផុត។

យើងជឿជាក់យ៉ាងមុតមាំថា យើងរួមគ្នាទាំងអស់គ្នាអាចលើកកម្ពស់ សុខុមាលភាពសហគមន៍របស់យើងតទៅទៀត។


For the upcoming 159th Anniversary of World Red Cross and Red Crescent Day which falls on May 8th, 2022, Chamnan and I are thrilled to pledge our support to the Cambodian Red Cross.

The contribution of 500,000 USD is vital in ensuring that the mission and movements of Red Cross Cambodia led by Samdech Kittiprittbandit Bun Rany Hun Sen is a step-ahead in providing emergency relief, basic necessities, and emotional support to the victims of calamities, making sure that the most vulnerable receive the care required.

We strongly believe that together, we can improve the well-being of our community.

KithMeng #RoyalGroup #CambodianRedCross

To Top