សុខភាព

អាហារចំនួនបីប្រភេទនេះ ដែលអាចជួយការពារ ជំងឺភ្នែកស្ងួតបាន

AFP

ជំងឺភ្នែកស្ងួត មិនត្រឹមតែធ្វើឲ្យអ្នកក្រហាយ ភ្នែកតែម្យ៉ាងនោះទេ តែរយៈពេលយូរក្រោយមក វាអាចធ្វើឲ្យកញ្ចក់ភ្នែក របស់អ្នក របួសបាន ។ ដូចនេះ អ្នកគួរប្រញាប់ព្យាបាល ដោយការទទួលទានអាហារ ការពារជំងឺភ្នែកស្ងួត ដែលអាហារទាំងនោះមានដូចជាៈ

-ចេកៈ
មានសារធាតុប៉ូតាស្យូមខ្ពស់ ជួយឲ្យរាងកាយប្រមូល ផ្តុំជាតិទឹកបានល្អជាងមុន និងជួយកែអការៈភ្នែកស្ងួតដោយបន្ថែមជាតិទឹក រួមទាំងអាការរមាស់ក្រហាយបាន។

-សណ្តែកសំបករឹងៈ
ដូចជា គ្រាប់ស្វាយចន្ទី សណ្តែកវ៉លណាត់ និងសណ្តែកប្រភេទផ្សេងៗទៀត ព្រោះសណ្តែកទាំងអស់នោះ សម្បូរដោយអូមេហ្គា-3 ដែលជាសមាសធាតុផ្សំ យ៉ាងសំខាន់នៅក្នុងភ្នែក ។ នៅពេលទទួលទានកាន់តែច្រើន ទឹកភ្នែកក៏មានកាន់តែច្រើនដែរ។

-ត្រីសមុទ្រទឹកជ្រៅៈ
មានដូចជាត្រីធូណា រឺត្រីសាល់ម៉ុន គឺជាអាហារសមុទ្រ ដែលមានអូមេហ្គា-3 ជាច្រើន ហើយថែមទាំងជួយបំប៉នខួរក្បាល ជួយអភិវឌ្ឍន៍ការចងចាំ ថ្វើឲ្យភ្នែកអ្នកស្អាត និងជាមនុស្សឆ្លាតថែមទៀត ៕

ដោយ៖ ហង្ស សុបញ្ញា

To Top