តើអ្នកអារម្មណ៍ថា រវល់ខ្លាំងណាស់មែនទេ ដោយត្រូវអង្គុយធ្វើការពេញមួយថ្ងៃ និងគ្មានអារម្មណ៍ក្នុងការធ្វើលំហាត់ប្រាណ? ជាក់ស្តែង ការអង្គុយធ្វើការនៅការិយាល័យ យូរពេញមួយថ្ងៃដោយ គ្មានលំហាត់ប្រាណអ្វីសោះ អាចធ្វើឲ្យអ្នកឡើងទំងន់បានយ៉ាងងាយ។
ហេតុដូច្នេះអ្នក គួរតែឆ្លៀតពេល ដើម្បីធ្វើចលនារាងកាយដើម្បីឲ្យចរន្តឈាមរបស់អ្នកដើរស្រួល។ ដោយឡែក ក្រោមនេះគឺជាវិធីមួយចំនួនដែល អ្នកគួរតែអនុវត្តនៅ ពេលអ្នកអង្គុយ ធ្វើការយូរ ដើម្បីជៀសវាងការឡើងទំងន់។
វីធីទី១: ជៀសវាងការអង្គុយគងទាក់ខ្លា
បន្ទាប់ពីអ្នកអង្គុយលើកៅអីរួចហើយ អ្នកតែងតែលើកជើងគងលើគ្នាភ្លាម។ ទោះបីជាយ៉ាងណាក្តី នៅពេលដែលអ្នកអង្គុយគងជើងគ្នា សរសៃឈាមនៃត្រគាករបស់អ្នក ចាប់ផ្តើមតឹង នឹងត្រូវបានសង្កត់ ដោយធ្វើឲ្យចរន្តឈាមរត់មិនបានល្អដល់ប្រអប់ជើង ដែលអាចធ្វើឲ្យជើងរបស់អ្នករីកធំ។
អ្នកប្រហែលជាធ្លាប់មានបទពិសោធន៍ឈឺ នឹងស្ពឹកជើង នៅពេលដែលអ្នកអង្គុយបែបនេះយូរ ហេតុដូច្នេះហើយអ្នកគួរតែចោលទំលាប់នៃការអង្គុយគងទាក់ខ្លា មិនថានៅកន្លែងធ្វើការ ឬទីកន្លែងណាក៏ដោយ។
អង្គុយគងទាក់ខ្លា ក៏អាចធាត់ដែរ?
ការអង្គុយគងទាក់ខ្លាផ្តល់សម្ពាធដល់រាងកាយ ជាពិសេសបរិវេណត្រគាករបស់អ្នក។ មួយវិញទៀត វាអាចប៉ះពាល់ដល់ឆ្អឹងខ្នង ស្មា និង ធ្វើឲ្យអន់ថយដល់ថាមពលមេតាប៉ូលីសរបស់រាងកាយ ព្រមទាំងធ្វើឲ្យចរន្តឈាម និងកាឡូរីរត់មិនស្មើល្អ ដែលជាហេតុធ្វើឲ្យអ្នកខ្លះធាត់ដោយកន្លែង។
វិធីទី២: ជៀសវាងកុំឲ្យ ក ពោះ និង កជើង ប៉ះនឹងអាកាសធាតុត្រជាក់ខ្លាំងពេក
ពីមួយថ្ងៃទៅមួយថ្ងៃ អ្នកតែងតែអង្គុយធ្វើការនៅក្នុម៉ាស៊ីនត្រជាក់ ដែលជួនកាលធ្វើឲ្យអ្នករងារ រហូតទាល់តែត្រូវការអាវក្រៅបន្ថែម។
ទោះបីជាយ៉ាងណាក្តី នៅពេលអង្គុយធ្វើការអ្នកគួរតែព្យាយាមគ្របដណ្តប់បរិវេណ ក ពោះ នឹង កជើងរបស់អ្នក ចៀសវាងកុំឲ្យត្រជាក់ខ្លាំងពេក ដោយសារតែកន្លែងទាំង ៣ នេះមានប្រព័ន្ធសរសៃឈាមធំៗ របស់រាងកាយ ដែលអាចធ្វើឲ្យវាមានចលនាមិនប្រក្រតី នៅពេលដែលប៉ះនឹងអាកាសធាតុត្រជាក់ខ្លាំងពេក។
ជាមួយគ្នានេះដែរ ការឲ្យរាងកាយប៉ះពាល់ជាមួយនឹងធាតុត្រជាក់ខ្លាំងពេក ជាមូលហេតុមួយដែលអាចបណ្តាលឲ្យអ្នកឡើងទម្ងន់ដោយមិនដឹងខ្លួន។
វិធីទី៣: ជៀសវាងការទទួលទានភេសជ្ជៈត្រជាក់
នៅក្នុងអាកាសធាតុក្តៅ
អ្នកតែងតែមានអារម្មណ៏ចង់ទទួលទានភេសជ្ជៈណា ត្រជាក់ៗ ដែលអាចធ្វើឲ្យអារម្មណ៍អ្នកស្រស់ស្រាយបន្ទាប់ពីបានទទួលទាន។ ផ្ទុយទៅវិញអ្នក មិនធ្លាប់បានគិតទេថាតើភេសជ្ជៈទាំងនោះ មានផលប៉ះពាល់ដល់រាងកាយរបស់អ្នកយ៉ាងដូចម្តេច។ ជាក់ស្តែង ការទទួលទានទឹកត្រជាក់ ក្នុងខណៈពេលដែលអ្នកអង្គុយធ្វើការយូរ បណ្តាលឲ្យអ្នកដុះក្បាលពោះ។
ហេតុដូច្នេះអ្នកគួរតែព្យាយាមទទួលទានទឹកក្តៅឧណ្ណៗឲ្យបានច្រើន ដើម្បីជួយរំលាយជាតិខ្លាញ់នៅក្នុងសារពាង្គកាយរបស់អ្នក ជាពិសេស បរិវេណក្បាលពោះរបស់អ្នក។ ជាមួយគ្នានេះដែរ អ្នកគួរទទួលទានទឹកខ្ញីក្តៅៗ ដែលវាមានអត្ថប្រយោជន៍ជួយសម្រួលដល់ចរន្តឈាម ដោយធ្វើឲ្យសារពាង្គកាយរក្សាកម្តៅបានល្អ។
វិធីទី៤: ព្យាយាមឆ្លៀតពេលដើម្បីធ្វើចលនា
ទោះបីជាមានកិច្ចការរវល់យ៉ាងណាក៏ដោយ អ្នកមិនត្រូវអង្គុយនៅតែមុខកុំព្យូទ័រ ខំប្រឹងធ្វើការរហូតនោះទេ។ អ្នកគួរតែឆ្លៀតពេលសម្រាកដើម្បីពត់ដៃ ពត់ខ្លួន ធ្វើចលនា ដើម្បីឲ្យប្រព័ន្ធសសរសៃឈាមនៅក្នុងរាងកាយរត់បានស្រួល។
មួយវិញទៀត វាអាចជួយដុតបំផ្លាយសារជាតិខ្លាញ់នៅក្នុងរាងកាយដែរ ដែលមិនអាចធ្វើឲ្យអ្នកមិនធាត់ដោយកន្លែង ជាពិសេសត្រង់ជើង ភ្លៅ ក្បាលពោះ នឹងដើមដៃ ជាដើម។
វិធីហាត់ប្រាណដែលអ្នកអាចអនុវត្តន៍ នៅកន្លែងធ្វើការ ដោយមិនមានអ្នកណាចាប់ អារម្មណ៍មានដូចខាងក្រោម ៖
អ្នកអង្គុយដាក់ខ្នងឲ្យត្រង់ លើកជើងឲ្យត្រង់ឲ្យស្មើរនឹងកៅអីអង្គុយរបស់អ្នក ប្រហែលជា ៣ ទៅ៥ វិនាទី បន្ទាប់មកដាក់ជើងចុះវិញ។ អ្នកតែអនុវត្តវិធីនេះ ៥ដង ហើយសឹមត្រឡប់ទៅបំពេញកិច្ចការរបស់អ្នកវិញ។
ប្រែសម្រួលដោយ ៖ ហង្ស សុបញ្ញា