សុខភាព

ការពិសារសាច់ និងស្ករច្រើនលើសកំរិត អាចបង្កជាជំងឺមហារីកសុដន់

https://www.thekitchn.com

ការសិក្សាមួយដែលគេធ្វើឡើងចំពោះស្រ្តីជនជាតិចិន បានបង្ហាញនិន្នាការឆ្ពោះទៅរកការបរិភោគអាហារ បែបអ៊ឺរ៉ុបដែលសំបូរទៅដោយសាច់ និងអាហារដែលមានជាតិសារច្រើន ធ្វើឲ្យគ្រោះថ្នាក់នៃមហារីកសុដន់កើនឡើងកាន់តែខ្ពស់។

ស្ត្រីជនជាតិចិនដែលអស់រដូវ បានទទួលទានអាហារដែលសម្បូរដោយសាច់ ម្សៅដំឡូង និងស្ករ មានប្របាបនៅក្នុងការកើតជម្ងឺមហារីកសុដន់ច្រើនជាងអ្នកដែលមិនបរិភោគអាហារចិនដែលភាគច្រើនមានត្រី សណ្តែកសៀង និងបន្លែរហូតដល់ទៅ២ដង។

នេះបើយោងតាមព្រឹត្តិប័ត្រពត៌មានមហារីក Biomakers & Prevention ដែលបានចុះផ្សាយសម្រាប់ខែកក្កដា ឆ្នាំ២០០៧។

នៅក្នុងការសិក្សានេះ អ្នកស្រាវជ្រាវជនជាតិចិន និង អាមេរិច បានសិក្សាលើស្ត្រីទាំងឡាយមានអាយុ ២៥ឆ្នាំ ដល់ ៦៤ឆ្នាំ ក្នុងទីក្រុងសៀងហៃដែលគេបានរកឃើញថាមានរោគមហារីកសុដន់នៅក្នុងចន្លោះខែសីហា ឆ្នាំ ១៩៩៦ និង មិនា ឆ្នាំ១៩៩៨។

ទម្លាប់នៃការទទួលទានអាហាររបស់ស្ត្រីដែលមានមហារីកចំនួន ១.៦០២នាក់ ត្រូវបានគេប្រៀបធៀបជាមួយស្រ្តី ១.៥០០នាក់ទៀត ដែលមិនមានរោគនេះ។

អ្នកស្រាវជ្រាវបានរកឃើញថា ស្ត្រីដែលអស់រដូវ និងមានរូបរាងធាត់ជ្រុល ហើយបរិភោគអាហារបែបអ៊ឺរ៉ុបមានកំណើននៃការកកើតមហារីកសុដន់ ខណៈអាហារដែលមានសាច់ត្រី សណ្តែកសៀង និងបន្លែច្រើនមានទំនាក់ទនងជាមួយជម្ងឺដ៏គ្រោះថ្នាក់សម្រាប់ស្ត្រីនេះឡើយ។

អ្នកស្រាវជ្រាវម្នាក់ឈ្មោះ ម៉ារីលីន សេង ដែលជាសមាជិកផ្នែកវិទ្យសាស្ត្រប្រជាជននៅមជ្ឈមណ្ឌលមហារីកហ៊្វកស៍ ឆេស ( Fox Chas Cancer Center) ក្នុងរដ្ឋហ្វ៊ីឡាដេហ្វៀ បានមានប្រសាសន៍នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទិន្នន័យទាក់ទងទៅនឹងស្ត្រីនៅក្នុងទីក្រុងសៀងហៃបានផ្តល់នូវគំនិតដ៏ជាក់លាក់ សម្រាប់ពិនិត្យមើលស្រ្តីជនជាតិចិនទាំងអស់ដែលកំពុងចាប់ផ្តើមទទួលទានអាហារបែបអ៊ឺរ៉ុបកាន់តែច្រើនឡើង។

អ្នកស្រាវជ្រាវដដែលនេះបានអះអាងទៀតថា ការសិក្សារបស់យើងបានផ្តល់ជាយោបល់ថា ទម្លាប់បរិភោគអាហារសាច់ច្រើន និងស្ករច្រើន រួមជាមួយនឹងការធាត់ នឹងបង្កើនគ្រោះថ្នាក់មហារីកសុដន់ ហើយការបរិភោគអាហារបែបអ៊ឺរ៉ុបតិចតួចបូកបន្ថែមជាមួយការគ្រប់គ្រងទម្ងន់បានល្អ អាចការពារប្រឆាំងនឹងជម្ងឺមហារីកសុដន់បាន។


ប្រែសម្រួល៖ ហង្ស សុបញ្ញា​

To Top