សុខភាព

ផឹកទឹកក្រូច ជារៀងរាល់ថ្ងៃ អាចមានគ្រោះថ្នាក់ឬទេ?

ជាតិផ្អែមសិប្បនិម្មិត និងសារធាតុគីមីដទៃទៀត ដែលមាននៅក្នុងទឹកក្រូច គឺមានសុវត្ថិភាព សម្រាប់មនុស្សភាគច្រើន ហើយមិនមានភស្តុតាងណា ដែលបង្ហាញថា គ្រឿងផ្សំទាំងនេះ បណ្តាលឱ្យកើតជំងឺមហារីកនោះទេ។

ប្រភេទមួយចំនួននៃទឹកទឹកក្រូច មានវីតាមីន និងសារធាតុរ៉ែមួយចំនួន ដែលមានផលល្អ សម្រាប់រាងកាយ ប៉ុន្តែ ទឹកក្រូច មិនមែនជាភេសជ្ជៈសុខភាព ឬភេសជ្ជៈសម្រកទម្ងន់នោះទេ។ ហើយក៏ពុំទាន់មាន ភស្តុតាងច្បាស់លាស់ណាមួយ ដែលបង្ហាញពីប្រសិទ្ធិភាពរបស់ទឹកក្រូច ក្នុងការបង្ការការធាត់ និងបញ្ហាសុខភាពណាមួយឡើយ។

ជម្រើសភេសជ្ជៈ ដែលមានកាឡូរីទាប ដែលមានសុខភាពល្អ រួមមាន ទឹក ទឹកដោះគោ និងតែ ឬកាហ្វេដែលគ្មានជាតិផ្អែម៕

ដោយ៖​ហង្ស សុបញ្ញា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top