អ្នកមិនចាំបាច់រត់ម៉ារ៉ាតុង ដើម្បីទទួលបានរាងកាយ ដ៏សមសួននោះទេ។ អ្នកគ្រាន់តែដើរជាទៀងទាត់ក៏អាចជួយថែរក្សាសុខភាព កាន់តែល្អជាងមុន ហើយក៏មិនបាច់ដាក់សម្ពាធ លើរាងកាយច្រើនដែរ។
សាលាបណ្តុះបណ្តាលគ្រូពេទ្យវះកាត់ឆ្អឹងអាមេរិក (American Academy of Orthopaedic Surgeon) និយាយថា ការដើរ ប្រហែលជាផ្តល់អត្ថប្រយោជន៍ច្រើន ដូចខាងក្រោមនេះ ៖
-បេះដូងកាន់តែរឹងមាំ និងច្របាច់ឈាមបានកាន់តែល្អ
-បញ្ចុះសម្ពាធឈាម និងទទួលបានអុកស៊ីសែនកាន់តែច្រើន
-បន្ថយការប្រឈម នឹងការពុកឆ្អឹងនៅពេលអាយុច្រើន និងជំងឺរលាកសន្លាក់
-ពង្រឹងដល់កម្លាំងសាច់ដុំ
-បន្ថយស្ត្រេស និងសម្រួលដល់ការគេង
-ពង្រឹងដល់ការមានអារម្មណ៍ល្អ
ដោយ៖ ហង្ស សុបញ្ញា