សុខភាព

សារៈសំខាន់ នៃជីវជាតិដែក ចំពោះគ្រាប់ឈាម

កង្វះជាតិដែក មានផលប៉ះពាល់ ចំពោះសុខភាពមនុស្សគ្រប់ភេទ និងគ្រប់វ័យ ព្រោះវាធ្វើឲ្យបរិមាណ នៃការផលិតឈាមក្នុងរាងកាយ មានការថយចុះ ដោយជីជាតិដែក ជាសមាសធាតុផ្សំដ៏សំខាន់ របស់អេម៉ូក្លូប៊ីន ដែលជាពណ៌របស់គ្រាប់ឈាមក្រហម ។

៥៨% នៃជាតិដែកនៅក្នុងរាងកាយ មាននៅក្នុងចរន្តឈាម ក្រៅពីនោះគឺមាននៅតាមសាច់ដុំ ទឹករំលាយអាហារ ក្នុងកោសិការាងកាយ ហើយមួយផ្នែកទៀត ត្រូវបានប្រមូលផ្តុំនៅក្នុងឆ្អឹង ថ្លើម និងលំពែង ។ បរិមាណជាតិដែកនៅក្នុងរាងកាយមនុស្ស ខុសៗគ្នាអាស្រ័យទៅលើអាយុ ភេទ ទំហំរូបរាង និងចំនីអាហារដែលទទួលទាន ។

សារធាតុដែក មានច្រើននៅក្នុងអាហារប្រភេទសាច់សត្វផ្សេងៗ ដូចជា សាច់មាន់ ជ្រូក និងថ្លើមសត្វជាដើម។ សារធាតុដែក ក៏មាននៅក្នុងបន្លែពណ៌បៃតង និងសណ្តែកគ្រាប់ស្ងួតផ្សេងៗផងដែរ ប៉ុន្តែរាងកាយអាចស្រូបយក សារធាតុដែក ដែលមាននៅក្នុងសាច់សត្វ បានប្រសើរជាងជាតិដែក ដែលមាននៅក្នុងរុក្ខជាតិ ។

បន្លែផ្លែឈើ ដែលមានវីតាមីនខ្ពស់ អាចមានបង្កើនការស្រូបយកជាតិដែក ក្នុងរាងកាយបានប្រសើរ។

ទន្ទឹមគ្នានេះ អ្នកគួរទទួលទានអាហារដែលមានវិតាមីន B12 និង អាស៊ីដហ្វូលិក រួមគ្នាផងដែរ ព្រោះការផលិតគ្រាប់ឈាម ពីជាតិដែកចាំបាច់ត្រូវពឹងផ្អែក ទៅលើសារធាតុទាំងនេះ ។
ដោយ៖ ហង្ស សុបញ្ញា

To Top