សុខភាព

គ្រប់ទីកន្លែង យើងគ្រប់គ្នាគួរតែរក្សាទម្លាប់ញញឹម ដើម្បីជាការទាក់ទាញភ្នែកអ្នកដទៃ

NBC News

អ្នកមិនអាចជៀសវាងពីជំងឺពុកធ្មេញ ដែលបណ្តាលមកពីអាហារបានទេ ដូច្នេះអ្នកគួរតែអនុវត្តន៏នូវវិធីខាងក្រោម ដើម្បីកាត់បន្ថយជាតិអាស៊ីតនៅក្នុងមាត់ៈ

១.ជៀសវាងការទទួលទានអាហារសំរ៉ន់ ក្នុងចន្ឡោះពេលអាហារ ដើម្បីកាត់បន្ថយផលប៉ះពាល់ ដោយជាអាស៊ីត។

២.កុំបៀមភេសជ្ជៈដែលមាន ជាតិអាស៊ីតនៅក្នុងមាត់។ អ្នកគួរតែបឺតវាតាមបំពង់បឺត ដើម្បីកាត់បន្ថយជាតិអាហារចូលក្នុងធ្មេញ។

    ៣.សម្អាតមាត់របស់អ្នកជាមួយ ទឹកស្អាត ឬ ពំពារស្ករកៅស៊ូដែលមានជាតិស្ករតិច បន្ទាប់ពីទទួលទានអាហាររួច។

    ៤.ទទួលទានទឹកដោះគោរ ដែលមានជាកាល់ស្យូមខ្ពស់ ឬ ហ្វ្រូម៉ា មុនពេល ឬជាមួយអាហារ ដើម្បីជួយរក្សាធ្មេញឲ្យរឺងមំា។ ការទទួលទានអាហារដែលមានជាតិដែកខ្ពស់ ដូចជា ថ្លើម ផ្កាប្រូខូលី ក៏អាចជួយឲ្យធ្មេញរឹងមាំដែរ។

    ៥.ប្រសិនបើអ្នកចង់ទទួលអាហារ ដែលមានជាតិអាស៊ីត ឬក៏ភេសជ្ជៈ ត្រូវចាំ៣០នាទីសឹមដុសធ្មេញ។

    ៦.ប្រើប្រាស់ថ្នាំដុសធ្មេញដែលមានជាតិ ហ្វ្លអ័ររ៉ាយ ដើម្បីជួយឲ្យធ្មេញរឹងមាំ។

      ៧.អ្នកគួរតែទៅពិគ្រោះជាមួយ គ្រូពេទ្យឲ្យបានទៀងទាត់ ។

      ដោយ៖ ហង្ស សុបញ្ញា

      To Top