សុខភាព

វិធីព្យាបាលជំងឺ អាឡែហ្ស៊ី ច្រមុះដោយខ្លួនឯង

benadryl

ជំងឺអាឡែហ្ស៊ីច្រមុះ គឺជាជំងឺដ៏រំខានមួយ ហើយក៏ធ្វើឲ្យហូរទឹកភ្នែក ហៀរសម្បោរ និងកណ្តាសមិនឈប់ដែរ ក្នុងរយៈពេលមួយទៅពីរនាទី។
រឿងនេះងាយនឹងកើតឡើងណាស់ នៅពេលប្រព័ន្ធភាពស៊ាំអ្នកមានប្រតិកម្ម​ ជាមួយនឹងសារធាតុបង្ករលាកដូចជា ធូលីដី លម្អងផ្កា និងសត្វចិញ្ចឹមជាដើម។
មានមនុស្សមួយចំនួន ដែលងាយនឹងមានជំងឺនេះណាស់ ជាពិសេសនៅពេលវាកើតឡើងជាលក្ខណៈគ្រួសារ ។ ខ្ញុំសូមណែនាំអំពីវិធីព្យាបាល ដោយខ្លួនឯងមួយចំនួន ចំពោះករណីជំងឺអាឡែហ្ស៊ីច្រមុះនេះ។

ខ្ញី
ខ្ញីគឺជាការព្យាបាលប្រឆាំង នឹង អាឡែហ្ស៊ីបែបធម្មជាតិ ដោយសារតែវាផ្ទុកសារធាតុប្រឆាំង ការរលាក ប្រឆាំងបាក់តេរី និងជំរុញឲ្យប្រព័ន្ធភាពស៊ាំ អាចធ្វើការបន្ថយប្រតិកម្ម និងរោគសញ្ញារបស់វាបាន ជាពិសេស ហៀរសម្បោ ឈឺក្បាល និងតឹងច្រមុះតែម្តង។ អ្នកអាចទំពារដុំខ្ញីមួយដុំតូចៗក៏បានដែរ។

ទឹកខ្មេះផ្លែប៉ោម
សារធាតុប្រឆាំងអាឡែហ្ស៊ី និងថ្នាំផ្សះក្នុងទឹកខ្មេះផ្លែប៉ោម គឺជាអ្វីដែលធ្វើឲ្យវាក្លាយទៅជាវិធីព្យាបាលដ៏ល្អមួយ សម្រាប់ជំងឺអាឡែហ្ស៊ីច្រមុះ។ ការព្យាបាលបែបនេះ អាចជួយបន្ថយភាពធ្ងន់ធ្ងររបស់រោគសញ្ញាអ្នកបាន ដូច្នេះអ្នកនឹងមានអារម្មណ៍ធូរស្រាលបាន។ ចូរលាយទឹកខ្មេះនេះមួយស្លាបព្រាកាហ្វេ ទៅក្នុងទឹកក្តៅឧណ្ហៗមួយពែង ហើយអ្នកអាចដាក់បន្ថែមនូវទឹកក្រូចឆ្មា និងទឹកឃ្មុំខ្លះដើម្បីមានរសជាតិឆ្ងាញ់ បន្ទាប់មកញ៉ាំវា ៣ដងក្នុងមួយថ្ងៃ ។

ប្រូបាយអូទិច
ការញ៉ាំអាហារមានជាតិប្រូបាយអូទិច ត្រូវបានគេណែនាំយ៉ាងច្រើន ដើម្បីជួយរក្សាលំនឹង នៃបាក់តេរីល្អៗក្នុងពោះវៀន ។ នៅពេលមានលក្ខណៈអតុល្យភាព នៃបាក់តេរីល្អ និងមិនល្អក្នុងពោះវៀន ប្រព័ន្ធភាពស៊ាំអាចនឹងរកការប៉ះពាល់ ដូច្នេះ អ្នកនឹងមានជំងឺនៅផ្លូវដង្ហើមជាច្រើន ដូចជាអាឡែហ្ស៊ីច្រមុះជាដើម ។ ការញ៉ាំយ៉ាអួរអាចជួយពង្រឹងដល់បាក់តេរីក្នុងពោះវៀនបាន។

ខ្ទឹមស
សារធាតុ Quercetin ដែលមានក្នុងខ្ទឹមស ដើរតួនាទីជាសារធាតុប្រឆាំង អាឡែហ្ស៊ីបែបធម្មជាតិមួយ ហើយអាចមានប្រយោជន៍ ចំពោះអ្នកជំងឺអាឡែហ្ស៊ី ច្រមុះទៀត ។ ក្រៅពីនេះខ្ទឹមស ក៏មានប្រយោជន៍ ចំពោះសុខភាពផ្សេងៗទៀត ដែរដូចជា ប្រឆាំងបាក់តេរី ថ្នាំផ្សះ និងប្រឆាំងវីរុស។ អ្នកអាចទំពារខ្ទឹមសឆៅពីរទៅបីកំប៉ឹស ក្នុងមួយថ្ងៃ ដើម្បីបន្ថយឥទ្ធិពល នៃការអាឡែហ្ស៊ីច្រមុះ ឬប្រើវាសម្រាប់ធ្វើម្ហូបញ៉ាំក៏បានដែរ។
ការអាឡែហ្ស៊ីច្រមុះអាចកើតឡើង ជាប្រចាំ ប៉ុន្តែដំណឹងល្អនោះគឺថា ជាមួយ នឹងការព្យាបាលបែបធម្មជាតិខាងលើនេះ ជំងឺនេះនឹងពិបាកនឹងយាយីលើ រាងកាយអ្នកណាស់ ៕

To Top