ម្នាស់ (Pineapple) ផ្លែឈើដែលមានគុណប្រយោជន៍អាហារច្រើនយ៉ាង ការពិសារជាប្រចាំអាចបង្ការជំងឺរលាកតម្រងនោម សម្ពាធឈាមខ្ពស់ (ជួយបន្ថយសម្ពាធឈាមខ្ពស់ ) រលាកបំពង់ខ្យល់ ព្រមទាំងជួយរំលាយអាហារប្រភេទសាច់ បានល្អបង្កើនភាពស្រូបយកអាហារ បំបាត់ការស្រេកទឹកជួយឲ្យរាងកាយមានភាពត្រជាក់ជួយប្រឆាំងរោគផ្តាសាយ។
ប៉ុន្តែការសំខាន់ដែលជួយឲ្យអ្នកពិសារម្នាស់ដោយគ្មានប្រតិកម្ម គឺនៅពេលចិតសំបកចេញហាន់ជាចំនិតៗ ហើយគួរយកម្នាស់ទៅត្រាំក្នុងទឹកអំបិលប្រហែល ២ ទៅ ៣ នាទីសិន ដើម្បីបំផ្លាះសារធាតុក្លៃខូខយដ៏ និងអង់ស៊ីមប្រភេទខ្លះៗ ដែលធ្វើឲ្យអ្នកពិសារមានប្រតិកម្ម ។ មានតែធ្វើឲ្យកាន់តែឆ្ងាញ់ថែមទៀត ។
ក្នុងផ្លែម្នាស់ សម្បូរទៅដោយវីតាមីន A និង C កាល់ស្យូម ផូស្វ័រ ប្រូមេឡែន ។
ដោយ៖ ហង្ស សុបញ្ញា