បរទេស៖ វិមានកឹ្រមឡាំងបាននិយាយថា ប្រធានាធិបតីនៃប្រទេសរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន នាពេលថ្មីៗនេះ បានធ្វើការបកស្រាយពន្យល់ ដល់ប្រធានាធិបតីស៊ីរី លោក បាហ្សា អាល់អាសាដ តាមទូរស័ព្ទ ស្តីពីលទ្ធផលនៃកិច្ចពិភាក្សាគ្នារបស់លោក ជាមួយប្រធានាធិបតីតួកគី លោក Tayyip Erdogan។
លោកប្រធានាធិបតីរុស្ស៊ី តាមសេចក្តីរាយការណ៍ ក្រោយកិច្ចពិភាក្សាគ្នាដ៏វែងនោះ បានធ្វើការពន្យល់បង្ហាញ ដល់លោកប្រធានាធិបតីស៊ីរី អាសាដ ថា ការស្តារឡើងវិញ នូវបូរណភាពទឹកដី នៃប្រទេសស៊ីរី គឺជាកិច្ចការដ៏សំខាន់មួយ។
វិមានក្រឹមឡាំងបាននិយាយថា លោក អាសាដ បានថ្លែងអរគុណចំពោះលោក ពូទីន និងបានបង្ហាញការគាំទ្រទាំងស្រុង របស់លោក ចំពោះលទ្ធផលការងារ ក៏ដូចជាភាពត្រៀមរួចរាល់ នៃកងកម្លាំងការពារព្រំដែនស៊ីរី រួមគ្នាជាមួយប៉ូលីសយោធារុស្ស៊ី ឲ្យដល់ព្រំដែនស៊ីរី-តួកគី៕
ប្រែសម្រួល៖ប៉ាង កុង
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
