ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិក រិះគន់យ៉ាងចាស់ដៃ ចំពោះការអនុម័តយឺតយ៉ាវ លើទិដ្ឋាការចិន

ចិន៖ ក្រសួងការបរទេស បានបញ្ជាក់នាពេលថ្មីៗនេះថា អវត្តមានរបស់គណៈប្រតិភូចិន នៅមហាសន្និបាតអវកាសយានិកអន្តរជាតិ លើកទី៧០ នៅទីក្រុងវ៉ាស៊ីនតោន ដោយសារតែបញ្ហាទិដ្ឋការ ហើយខ្លួនបានទទូចដល់សហរដ្ឋអាមេរិក កុំធ្វើឲ្យមានទិដ្ឋាការ និងធ្វើឲ្យរាំងស្ទះដល់ កិច្ចសហប្រតិបត្តិការអន្តរជាតិ ធម្មតាយោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី ។

អ្នកនាំពាក្យក្រសួងលោក Hua Chunying បាននិយាយនៅក្នុង​ សន្និសីទសារព័ត៌មានប្រចាំថ្ងៃថា សហរដ្ឋអាមេរិកមិនបានចេញទិដ្ឋាការ សម្រាប់ប្រតិភូឲ្យបាន ទាន់ពេលវេលានោះទេ។
យោងតាមលោក Hua ថា ប្រទេសចិនបានផ្តល់បញ្ជីឈ្មោះ អ្នកចូលរួមនៅសហរដ្ឋអាមេរិក កាលពីខែកក្កដាហើយដំណើរការ សម្ភាសន៍ទិដ្ឋាការបានធ្វើឡើង នៅស្ថានទូតអាមេរិក នៅទីក្រុងប៉េកាំងកាលពីថ្ងៃទី ១២ ខែតុលា។

ប៉ុន្តែប្រធានគណៈប្រតិភូ នៅតែមិនទាន់ទទួលបាន ទិដ្ឋការរបស់លោកនៅពេលសមាជ បានចាប់ផ្តើមកាលពីថ្ងៃច័ន្ទ។ លោក Hua បានមានប្រសាសន៍ថា ដោយសារតែបញ្ហានេះ គណៈប្រតិភូចិនអវត្តមាននៅពេលបើក និងសកម្មភាពមួយ ចំនួនទៀតនៃសមាជនេះ ៕

ដោយ៖ លី ភីលីព

To Top