ព័ត៌មានអន្តរជាតិ

អគ្គលេខាធិការណាតូ៖ លោកពេញចិត្ត ចំពោះបទឈប់បាញ់គ្នា តួកគីនៅស៊ីរី

បរទេស៖ អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បាននិយាយនៅថ្ងៃពុធសប្ដាហ៍នេះថា លោកមានការពេញចិត្ត ចំពោះការផ្អាកប្រតិបត្តិការ វាយលុករបស់តួកគី ទៅលើពួកឃឺដនៅប្រទេសស៊ីរី និងជឿជាក់ថា ដំណោះស្រាយនយោបាយ ចំពោះហិង្សានៅក្នុងតំបន់ គឺអាចទៅរួច។

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ បានឲ្យដឹងថា លោក Stoltenberg បានធ្វើសេចក្តីថ្លែងការណ៍យ៉ាងដូច្នោះ នៅមួយថ្ងៃមុនកិច្ចប្រជុំដ៏សំខាន់មួយ ជាមួយរដ្ឋមន្ត្រីការពារជាតិណាតូនានា នៅថ្ងៃព្រហស្បតិ៍នេះ។

លោក Stoltenberg បានមានប្រសាសន៍យ៉ាងដូច្នេះថា “ខ្ញុំគិតថា អ្វីដែលយើងមើលឃើញ កាលពីប៉ុន្មានថ្ងៃមុននោះ គឺជារឿងគួរឲ្យជំរុញលើកទឹកចិត្ត ព្រោះវាបង្ហាញថា វាអាចទៅរួចដើម្បីជំរុញ ដំណោះស្រាយនយោបាយទៅមុខ” ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top