បរទេស៖ ទូរកុងតឺន័រមួយដែលមានសាកសព ៣៩នាក់ រួមមាន ៣៨នាក់ជាមនុស្សធំ និងម្នាក់ជាក្មេងជំទង់ ត្រូវបានគេរកឃើញកាលពីព្រឹកថ្ងៃពុធ នៅតំបន់ Essex ភាគអាគ្នេយ៍នៃចក្រភពអង់គ្លេស។ មនុស្សទាំង ៣៩ នាក់ត្រូវបានគេរកឃើញថា បានស្លាប់នៅក្នុងកុងតឺន័រដឹកទំនិញមួយនៅ Essex កាលពីថ្ងៃពុធ គឺជាជនជាតិចិន។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ បានឱ្យដឹងដោយផ្អែកតាមការ បញ្ជាក់របស់ប៉ូលីសអង់គ្លេសថា អ្នកស្លាប់ដែលរកឃើញនៅក្នុង រថយន្ដដឹកទំនិញជាជនជាតិចិន។
យោងតាមប៉ូលីសបានឱ្យដឹងថា ៨ នាក់នៃអ្នកស្លាប់គឺជាស្ត្រី ហើយ ៣១ នាក់ជាបុរស។ ប៉ូលីសបាននិយាយទៀតថាទ្រព្យសម្បត្តិចំនួន ៣ នៅអៀរឡង់ខាងជើង កំពុងត្រូវបានស្រាវជ្រាវ។
យោងតាមរបាយការណ៍ បុគ្គលិករបស់ស្ថានទូតចិន ក៏កំពុងធ្វើដំណើរទៅកាន់ទីតាំង ដែលមានមនុស្ស ៣៩ នាក់ត្រូវបានគេរកឃើញថា ស្លាប់នៅក្នុងឡានដឹកទំនិញ មួយនោះហើយ៕
ប្រែសម្រួលៈ ណៃ តុលា