ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ព្រមព្រៀងគ្នា លើភាពជាដៃគូស្រាវជ្រាវ

បរទេស ៖ សហរដ្ឋអាមេរិក និងប្រទេសកូរ៉េខាងត្បូង នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ តាមសេចក្តីរាយការណ៍ បានឈានដល់ការចងភាពជាដៃគូសហការគ្នា លើការស្រាវជ្រាវ ក៏ដូចជាដោះស្រាយសម្រាប់គ្រោះមហន្តរាយធម្មជាតិ និងការគម្រាមកំហែង សុវត្ថិភាពសាធារណផ្សេងៗទៀត។

ការិយាល័យវិទ្យាសាស្ត្រសន្តិសុខ និងបច្ចេកវិទ្យារបស់ក្រសួងមហាផ្ទៃ សហរដ្ឋអាមេរិក និងក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ទំនាក់ទំនងព័ត៌មានកូរ៉េខាងត្បូង បានចុះអនុស្សរណៈយោគយល់គ្នា ដែលបញ្ជាក់អំពីការព្រមព្រៀងគ្នា នៅក្នុងទីក្រុងសេអ៊ូល ។

លោក William Bryan ជាមន្ត្រីជាន់ខ្ពស់ នៃក្រសួងមហាផ្ទៃអាមេរិក ដែលបំពេញតួនាទីជាអនុរដ្ឋលេខាធិការទទួលបន្ទុកផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា បានមានប្រសាសន៍យ៉ាងដូច្នេះថា “នេះគឺជាឱកាសដ៏ល្អមួយ ដើម្បីពិភាក្សាគ្នា អំពីភាពលំបាករបស់គ្នាទៅវិញទៅមក អាទិភាពរួម និងឱកាសរួម ដែលនឹងផ្តល់ផលប្រយោជន៍និងឥទ្ធិពលវិជ្ជមាន ចំពោះប្រជាពលរដ្ឋរបស់យើង”៕
ប្រែសម្រួល៖ប៉ាង កុង

To Top