ព័ត៌មានអន្តរជាតិ

កូរ៉េខាត្បូង សម្រេចបោះបង់ឋានៈ ជាប្រទេសកំពុងអភិវឌ្ឍ នៅអង្គការពាណិជ្ជកម្មពិភពលោក

សេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូង បានឲ្យដឹងនៅថ្ងៃសុក្រនេះថា ខ្លួនបានសម្រេចចិត្តបោះបង់ឋានៈ ជាប្រទេសកំពុងអភិវឌ្ឍន៍របស់ខ្លួន នៅឯអង្គការពាណិជ្ជកម្មពិភពលោក ក្នុងការផ្តល់សម្បទាន ដល់សហរដ្ឋអាមេរិក លើការធ្វើកំណែទម្រង់ នៃស្ថាប័នពាណិជ្ជកម្មពិភពលោកមួយនេះ។

ការប្រកាសនេះបានធ្វើឡើង នៅពេលដែលប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាន និងកំពុងជំរុញដើម្បីធ្វើឱ្យប្រាកដថា ប្រទេសកំពុងអភិវឌ្ឍន៍ ដែលបានប្រកាសដោយខ្លួនឯង មិនឆ្លៀតយកប្រយោជន៍ពិសេស និងជំនួយផ្សេងទៀត ដែលកើតឡើងជាមួយឋានៈនេះ។

លោក ត្រាំ បានព្រមានថា សហរដ្ឋអាមេរិក នឹងមិនប្រព្រឹត្ដ ចំពោះសមាជិកអង្គការ ពាណិជ្ជកម្មពិភពលោកណាមួយទៀតទេ ដែលក្រុងវ៉ាស៊ីនតោន ថាមិនមែនជាប្រទេស កំពុងអភិវឌ្ឍដូចប្រទេសមួយនោះទេ ប្រសិនបើគ្មានការរីកចម្រើន គួរឱ្យកត់សម្គាល់ក្នុងការផ្លាស់ប្តូរវិធាន នៃអង្គភាពពាណិជ្ជកម្ម ដែលមានមូលដ្ឋាននៅទីក្រុងហ្សឺណែវ នៅពាក់កណ្តាលខែតុលា៕ ដោយ៖ ឈូក បូរ៉ា

To Top