ចិន៖ យោងតាមឧស្សាហកម្ម បាននិយាយថា វិស័យទេសចរណ៍ និងភ័ស្តុភារនៅហុងកុង ម៉ាកាវ និងខេត្តក្វាងទុងភាគខាងលិចមាន សក្តានុពលទីផ្សារយ៉ាងធំ ដោយសារតែផ្នែកដ៏ធំនៃស្ពានហុងកុង – ហ្សូហៃ – ម៉ាកាវ ហើយមួយឆ្នាំបន្ទាប់ពី ផ្លូវហាយវេឆ្លងកាត់ សមុទ្រវែងបំផុតនៅលើពិភពលោកបានបើក ធ្វើចរាចរយោងតាមការចេញផ្សាយពី គេហទំព័រឆៃណាឌៀលី។
បើយោងតាមរដ្ឋាភិបាលក្វាងទុងថា ស្ពាននេះមានចម្ងាយ៥៥ គីឡូម៉ែត្របានបម្រើជូន អ្នកដំណើរជាង២៤លាននាក់ ហើយជាមធ្យម ៦៧,០០០ នាក់ក្នុងមួយថ្ងៃ ចាប់តាំងពីបានបើកដំណើរការកាលពីថ្ងៃទី២៤ ខែតុលាឆ្នាំមុន។ រថយន្តជាង៧ ម៉ឺនគ្រឿងមកពីហុងកុង ក្វាងទុង និងម៉ាកាវបាន ប្រើប្រាស់ស្ពាននេះ ហើយចាប់តាំងពីបើកដំណើរការ មកមានយានយន្តជាង ១,៥ លានគ្រឿងបានឆ្លងកាត់ស្ពាន។
លោក Timothy Chui Ting-pong នាយកប្រតិបត្តិនៃសមាគមទេសចរណ៍ហុងកុង បានមានប្រសាសន៍ថា ស្ពាននេះបានក្លាយជា កន្លែងទេសចរណ៍ឆ្លងកាត់តំបន់ក្វាងទុង – ហុងកុង – ម៉ាកាវធំជាងគេ ដោយសារតែការរចនាវិស្វកម្មប្លែក និងទេសភាពដ៏អស្ចារ្យនៃភ្នំ ទីក្រុង និងសមុទ្រ។
លោក Chui បានបន្តថា ស្ពាននេះបានទាក់ទាញចំនួនភ្ញៀវទេសចរដែលកំពុងធ្វើដំណើរ មកពីហុងកុងចាប់តាំងពី ការបើកដំណើរការដោយមាន ពេលវេលាធ្វើដំណើរឆ្លងកាត់ ចន្លោះនៃរចនាសម្ព័ន្ធក្រោម ១ ម៉ោង។ ទោះយ៉ាងណាលោកថា ដោយសារតែ ភាពចលាចលនាពេលថ្មីៗនេះ នៅក្នុងទីក្រុងហុងកុងភ្ញៀវទេសចរ មកពីទីក្រុងមកពីទូទាំងពិភពលោកបានធ្លាក់ចុះ។
លោក Chui សង្ឃឹមថា ហុងកុងនឹងវិលត្រឡប់មករកការបញ្ជាទិញឲ្យបានឆាប់តាមដែល អាចធ្វើទៅបានហើយ លោកជឿជាក់ថាចំនួនអ្នកដំណើរ នឹងកើនឡើងនៅពេលក្រោយ ៕
ដោយ៖ លី ភីលីព


