តូក្យូ៖ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម របស់ប្រទេសជប៉ុនលោក អ៊ីស៊ូ ស៊ូហ្គាវ៉ារ៉ា Isshu Sugawara បានលាលែងពីតំណែងនៅថ្ងៃសុក្រនេះ ចំពេលមានការចោទប្រកាន់ថា ការិយាល័យរបស់លោកបានផ្តល់ប្រាក់ និងអំណោយដ៏គួរឲ្យសោកស្តាយ ដល់អ្នកគាំទ្រដោយរំលោភលើច្បាប់ បោះឆ្នោតរបស់ប្រទេស។
ការលាលែងពីតំណែងភ្លាមៗនេះ គឺជាការថយក្រោយមួយ សម្រាប់នាយករដ្ឋមន្រ្តីជប៉ុនលោក ស៊ីនហ្សូ អាបេ ដែលបានផ្តល់តំណែង ជារដ្ឋមន្រ្តីដល់លោកស៊ូហ្គាវ៉ារ៉ា នៅក្នុងការរុះរើគណៈរដ្ឋមន្រ្តីកាលពីជាងមួយខែមុន។ គណបក្សប្រឆាំងបានដាក់សម្ពាធលើលោកស៊ូវ៉ាវ៉ារ៉ា ឱ្យចុះចេញពីតំណែង ប្រសិនបើការចោទប្រកាន់នេះជារឿងពិត។
លោកនាយករដ្ឋមន្រ្តី អាបេ បានប្រាប់អ្នកយកព័ត៌មានថា លោក Hiroshi Kajiyama ហ៊ីរ៉ូស៊ី កាជីយ៉ាម៉ាដែលជាអតីតរដ្ឋមន្រ្តីទទួលបន្ទុកកំណែទម្រង់បទប្បញ្ញត្តិ នឹងជំនួសលោកស៊ូហ្គាវ៉ារ៉ាជារដ្ឋមន្រ្តីពាណិជ្ជកម្មថ្មី៕
ដោយ ឈូក បូរ៉ា