ព័ត៌មានអន្តរជាតិ

លោក Mike Pence ព្រមានពីការឈ្លានពានរបស់ចិន និងចង់បញ្ចប់ នូវការអនុវត្តពាណិជ្ជកម្មអយុត្តិធម៌

វ៉ាស៊ីនតោន៖ ព្រមានចិន អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក Mike Pence កាលពីថ្ងៃព្រហស្បតិ៍ បានព្រមានថា ប្រទេសចិនកាន់តែមានភាពរឹងមាំ និងអស្ថិរភាពជាងឆ្នាំមុន ខណៈពេលដែលបង្ហាញ ពីការចង់បញ្ចប់នូវអ្វី ដែលទីក្រុងវ៉ាស៊ីនតោន ចាត់ទុកថា ជាការអនុវត្តពាណិជ្ជកម្មអយុត្តិធម៌ ដោយប្រទេសសេដ្ឋកិច្ចធំបំផុតទី២ របស់ពិភពលោកមួយនេះ។

នៅក្នុងសុន្ទរកថា នៅទីក្រុងវ៉ាស៊ីនតោន លោក Mike Pence បានរិះគន់ប្រទេសចិន លើបញ្ហាជាច្រើន រួមមានសកម្មភាពរបស់ខ្លួន ដើម្បី “កាត់បន្ថយសិទ្ធិ” របស់ប្រជាជនហុងកុង ចំពេលមានចលនាតវ៉ា ការអះអាងខាងយោធារបស់ខ្លួន នៅសមុទ្រចិនខាងកើត និងខាងត្បូងនិង ការបរាជ័យរបស់ខ្លួនចំពោះ ការចាត់វិធានការគ្រប់គ្រាន់ ដើម្បីដោះស្រាយ ការប្រឈមពាណិជ្ជកម្មទ្វេភាគី។

លោកបានបញ្ជាក់បន្ថែមថា “ទីក្រុងប៉េកាំង នៅតែមិនទាន់ចាត់វិធានការសំខាន់ៗ ដើម្បីធ្វើឱ្យប្រសើរឡើង នូវទំនាក់ទំនងសេដ្ឋកិច្ចរបស់យើង”៕ ដោយ៖ ឈូក បូរ៉ា

To Top