ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន ស្នើសុំពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយនឹងអង្កការណាតូ

បរទេស: ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអាទិត្យទី២៧ ខែតុលានេះបានឲ្យ ដឹងថារដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក Andriy Zagorodniuk កាលពីថ្ងៃសុក្របាន ស្នើពង្រីក កិច្ចសហប្រតិបត្តិការ ជាមួយអង្គការសន្ធិសញ្ញាអាត្លង់ទិក ខាងជើងហៅ កាត់ថា ណាតូ តាមរយៈការផ្លាស់ប្តូរ នៅក្នុងវិស័យជាក់ស្តែងបន្ថែមទៀត។

មន្ត្រីជាន់ខ្ពស់រូបនោះ ក៏បានសង្កត់ធ្ងន់ផងដែរ ថាដំណើរទស្សនកិច្ចបរទេស លើកដំបូង របស់លោកក្នុងនាមជាប្រមុខ ក្រសួងការពារជាតិ គឺការធ្វើដំណើរទៅកាន់ទីស្នាក់ការ កណ្តាលរបស់អង្គការណាតូ។

កាលពីព្រឹកថ្ងៃសុក្រលោក Dmytro Kuleba ឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែន ទទួលបន្ទុក ការងារសមាហរណកម្មអឺរ៉ុប និងអឺរ៉ុប – អាត្លង់ទិចបាននិយាយថា ដំណើរទស្សនកិច្ច ទៅកាន់អ៊ុយក្រែននៅថ្ងៃទី ៣០-៣១ ខែតុលាដោយគណៈ ប្រតិភូក្រុមប្រឹក្សា អាត្លង់ទិច ខាងជើងដែលជាស្ថាប័នសម្រេចចិត្ត របស់ណាតូដែលដឹកនាំដោយ ទីក្រុង Stoltenberg គឺជាអ្នកមានឥទ្ធិពល ក្នុងការគាំទ្ររដ្ឋាភិបាលក្រុងគៀវ។

ចាប់តាំងពីប្រទេសអ៊ឺរ៉ុបខាងកើតមួយនេះ បានជាប់ក្នុងវិបត្តិនយោបាយ និងសេដ្ឋកិច្ច ក្នុងឆ្នាំ២០១៣ ខ្លួនក៏បានបានផ្តើមការពង្រឹង កិច្ចសហប្រតិបត្តិការ ជាមួយសហភាព អឺរ៉ុប និងក៏ដូចជាបង្កើនសកម្មភាព ជាមួយនឹងអង្គការណាតូផងដែរ៕

ប្រែសម្រួល:ស៊ុនលី

To Top