បរទេស៖ ប្រធានាធិបតីនៃប្រទេសតួកគី លោក  Recep Tayyip Erdogan តាមសេចក្តីរាយការណ៍ បានគម្រាមធ្វើការបោសសម្អាត ក្រុមភេរវករ ចេញពីតំបន់ព្រំដែន របស់ខ្លួនជាប់នឹងប្រទេសស៊ីរី ភាគឦសានតែម្នាក់ឯង ប្រសិនបើប្រទេសរុស្ស៊ីបរាជ័យ មិនអនុវត្តតាមកិច្ចព្រមព្រៀងថ្មីៗនេះនោះទេ។ 
យោងតាមប្រភពព័ត៌មានមួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩ បានឲ្យដឹងថា នៅថ្ងៃអង្គារសប្ដាហ៍នេះ ប្រទេសតួកគីនិងប្រទេសរុស្ស៊ី បានព្រមព្រៀងគ្នាបង្កើតតំបន់គ្មានអំពើភេរវកម្មមួយ ដែលមានទីតាំងស្ថិតនៅក្នុងប្រទេសស៊ីរីភាគខាងជើង។
ប្រធានាធិបតីតួកគិីបានមានប្រសាសន៍យ៉ាងដូច្នេះថា “ប្រសិនបើពួកភេរវករ មិនត្រូវបានបោសសម្អាត នៅក្នុងពេល១៥០ម៉ោងនោះទេ យើងនឹងធ្វើការត្រួតត្រា គ្រប់គ្រងនិងបោសសម្អាតវា ដោយខ្លួនយើងផ្ទាល់”៕ 
 
ប្រែសម្រួល៖ប៉ាង កុង
 
													
																							
 
																								
												
												
												 
								 
																						 
								 
																						 
								 
																						 
								 
																						 
								 
																						 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									