ព័ត៌មានអន្តរជាតិ

រដ្ឋាភិបាលកោះ Solomons អះអាងថា ការជួលដីដែនកោះរបស់ចិន ជារឿងខុសច្បាប់

ប៉េកាំង៖ កាលពីពេលថ្មីៗនេះ សារព័ត៌មានបរទេសបានចុះផ្សាយថា កិច្ចព្រមព្រៀង រវាងខេត្ត និងសហគ្រាសចិនឈ្មោះថា China Sam Enterprise Group បានប្រកាស ជាសាធារណៈភ្លាមៗបន្ទាប់ពីប្រទេស នៅក្នុងតំបន់ប៉ាស៊ីហ្វិក បានប្តូរចំណងការទូត ពីកោះតៃវ៉ាន់ទៅក្រុងប៉េកាំង ហើយករណីនេះត្រូវបានគេអះអាងថា ផ្តល់សិទ្ធិដល់ ក្រុមហ៊ុន សហគ្រាសចិនខាងលើក្នុងការកសាង ហេដ្ឋារចនាសម្ព័ន្ធនៅលើកោះជាច្រើន ។

រដ្ឋាភិបាលកោះ Solomons បានលើកឡើងនៅក្នុងកិច្ចសន្យា ចុះហត្ថលេខា ដោយខេត្ត មួយរបស់ខ្លួនដើម្បីជួលដែនកោះ Tulagi ទាំងមូលទៅឱ្យក្រុមហ៊ុនចិន គឺជារឿងខុសច្បាប់ ហើយគួរតែត្រូវបញ្ឈប់ ។

ព័ត៌មានលម្អិតនៃការជួល រយៈពេលវែងដ៏ចម្រូងចម្រាស រវាងខេត្តកណ្តាល Solomons និងសហគ្រាសចិន ត្រូវបានផ្សព្វផ្សាយជាសាធារណៈភ្លាមៗ បន្ទាប់ពីប្រទេសប៉ាស៊ីហ្វិក បានប្តូរទំនាក់ទំនងខាងការទូត ពីកោះតៃវ៉ាន់ ទៅទីក្រុងប៉េកាំង កាលពីខែកញ្ញា ដែលបង្កឱ្យមានការស្តី បន្ទោសយ៉ាងខ្លាំងពីសំណាក់សហរដ្ឋអាមេរិក ។

ការិយាល័យកណ្តាលនៅទីក្រុងប៉េកាំង China Sam Enterprise Group គឺជាក្រុមហ៊ុនបច្ចេកវិទ្យាវិនិយោគ និងថាមពលដែលបានបង្កើតឡើងក្នុងឆ្នាំ១៩៨៥ ជាសហគ្រាសគ្រប់គ្រងដោយរដ្ឋ ។

លោក John Muria អគ្គរាជទូតកោះ Solomons បានថ្លែងថាខេត្ត និងក្រុមហ៊ុនចិន មិនមានលទ្ធភាពធ្វើ កូដកម្មតាមកិច្ចព្រមព្រៀង ដោយគ្មានការចូលរួមពី រដ្ឋាភិបាល នោះឡើយ ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃព្រហស្បតិ៍លោក Muria បានថ្លែងឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ កិច្ចព្រមព្រៀងនេះមិន ត្រូវបានអនុម័តដោយ អង្គជំនុំជម្រះអគ្គព្រះរាជអាជ្ញា មុនពេលចុះហត្ថលេខានោះទេ” ។

លោក Muria បានថ្លែងថា កិច្ចព្រមព្រៀងនេះ “ ខុសច្បាប់ និងមិនអាចអនុវត្តបាន ហើយត្រូវតែបញ្ចប់ ដោយមានប្រសិទ្ធិភាព” ។

នៅក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ប្រទេសចិន បានពង្រីកឥទ្ធិពលផ្នែកហិរញ្ញវត្ថុ និងនយោបាយ របស់ខ្លួននៅក្នុងតំបន់ប៉ាស៊ីហ្វិក ដែលជាកន្លែងរឹងមាំ ខាងការទូតសម្រាប់ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តនៅក្នុងតំបន់ចាប់តាំង ពីសង្គ្រាមលោកលើកទី២ ។

វាជាការដើរថយក្រោយសម្រាប់ការគ្រប់គ្រងដោយខ្លួនឯង និងប្រជាធិបតេយ្យក្រុងតៃប៉ិ ដែលក្រុងប៉េកាំងបាន អះអាងថា ជាខេត្តមួយដែលមិនមានសិទ្ធិភ្ជាប់ ទំនាក់ទំនងរវាង រដ្ឋ និងក្រុងប៉េកាំង បានឈ្នះលើសម្ព័ន្ធមិត្តតៃវ៉ាន់ ចំនួន២កាលពីពេលមុននៅ ក្នុងតំបន់ ប៉ាស៊ីហ្វិក និងកោះ Solomons និង Kiribati នៅក្នុងខែកញ្ញា ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top